ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM ដើម្បីគាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យារ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship

    BY Naren October 1, 2026
    ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM ដើម្បីគាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យារ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship

    ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានមោទកភាពក្នុងការចាប់ដៃគូជាមួយ AI FARM CO., LTD. រៀបចំកម្មវិធី BATTLEBOTx All Star Championship ដែលជាវេទិកាប្រកួតប្រជែងផ្នែករ៉ូបូត និងបច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញសមត្ថភាព និងអភិវឌ្ឍជំនាញរបស់ខ្លួន។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជឿជាក់ថា ការផ្តល់ឱកាសដល់យុវជន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាងអនាគតរបស់កម្ពុជា។ តាមរយៈការគាំទ្រគម្រោងដែលផ្តោតលើការអប់រំ ការអភិវឌ្ឍយុវជន និងសហគមន៍ ក្រុមហ៊ុនមានបំណងចូលរួមបង្កើតបរិយាកាសដែលយុវជនអាចរៀន សាកល្បង បង្កើត និងបង្ហាញសមត្ថភាពរបស់ខ្លួន។

    ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែស្វែងរកអ្វីដែលប្លែក ថ្មីស្រឡាង និងអស្ចារ្យជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការជ្រោមជ្រែងប្រព័ន្ធអប់រំជាតិ និងផ្តល់អំណាចដល់យុវជនជំនាន់ក្រោយ យើងមិនត្រឹមតែដើរតាមការវិវត្តនៃសម័យកាលនោះទេ ប៉ុន្តែក្រុមហ៊ុនតែងតែបង្កើត វេទិកា ដែលអនុញ្ញាតឱ្យយុវជនកម្ពុជាអាចកសាងក្ដីស្រមៃរបស់ពួកគេ និងបង្ហាញសមត្ថភាពទៅកាន់ពិភពលោក។

    សម្រាប់ BATTLEBOTx All Star ការប្រកួតនឹងមានការចូលរួមពី ១៦ ក្រុម ដោយអ្នកចូលរួមមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ និងមានចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល អេឡិចត្រូនិក មេកានិច និងរ៉ូបូត។
    ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាសមិទ្ធផលបច្ចេកវិទ្យាដ៏វិសេសវិសាល និងជាលើកដំបូងបង្អស់សម្រាប់កម្ពុជាដែលមាន៖
    • ការប្រើប្រាស់ប្រព័ន្ធ AI Robot ក្នុងពិធីចុះហត្ថលេខា៖ ប្រវត្តិសាស្ត្រថ្មីនេះត្រូវបានកត់ត្រានៅលើឆាក ដោយកិច្ចព្រមព្រៀងសហការផ្លូវការត្រូវបានរៀបចំ និងចុះហត្ថលេខាដោយផ្ទាល់តាមរយៈប្រព័ន្ធបច្ចេកវិទ្យា AI Programmed System។
    • ការប្រើប្រាស់ AI Robot ក្នុងការសម្របសម្រួលកម្មវិធី៖ កិច្ចសហការនេះត្រូវបានសម្របសម្រួលដោយរ៉ូបូត AI ស្វ័យប្រវត្តិដែលឡើងកាន់ឆាកធ្វើជាពិធីករ និងសម្របសម្រួលកម្មវិធីទាំងមូលចាប់ពីដើមរហូតដល់បញ្ចប់។

    អ្វីដែលធ្វើឱ្យ BATTLEBOTx All Star មានអត្ថន័យ គឺមិនមែនមានត្រឹមតែការប្រកួតនៅលើសង្វៀននោះទេ ប៉ុន្តែជាដំណើររបស់យុវជននៅពីក្រោយរ៉ូបូតនីមួយៗ។ ពីគំនិតដំបូង ការរចនា ការសាងសង់ ការសាកល្បង រហូតដល់ការប្រកួតប្រជែង ពួកគេនឹងត្រូវប្រើប្រាស់ទាំងចំណេះដឹង ជំនាញ ការច្នៃប្រឌិត ការងារជាក្រុម និងសមត្ថភាពដោះស្រាយបញ្ហា។
    ការឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យារ៉ូបូត និង STEM គឺជាការវិវត្តយ៉ាងស៊ីសង្វាក់គ្នានៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍយុវជន វិស័យអប់រំ និងសង្គមជាតិ។ កម្មវិធីនេះបានដើរទន្ទឹមគ្នាយ៉ាងរលូនជាមួយនឹងគម្រោងសប្បុរសធម៌កន្លងមករបស់ក្រុមហ៊ុន រួមមាន៖
    • ការគាំទ្រការអប់រំនៅតំបន់គិរីរម្យ៖ ការប្តេជ្ញាចិត្តរយៈពេល ៣ ឆ្នាំ ដោយឧបត្ថម្ភថវិកា ៣,០០០,០០០ រៀលជារៀងរាល់ខែ សម្រាប់ការអភិវឌ្ឍ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅ សាលាដូង។
    • សុខុមាលភាព និងការថែទាំសុខភាពកុមារ៖ ការបរិច្ចាគថវិកា និងសម្ភារបរិក្ខារដោយផ្ទាល់ជូនដល់ មន្ទីរពេទ្យកុមារអង្គរ និង វិទ្យាល័យអប់រំពិសេសសៀមរាប។
    • ការលើកស្ទួយវប្បធម៌ និងសកម្មភាពយុវជន៖ ការឧបត្ថម្ភនានាជាច្រើនដែលបានរួមចំណែកជួយដល់សង្គមជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។

    តាមរយៈ BATTLEBOTx All Star ហនុមាន ប៊ែវើរីជីស សង្ឃឹមថានឹងអាចចូលរួមបង្កើតវេទិកាមួយ ដែលយុវជនកម្ពុជាអាចរៀន សាកល្បង បង្កើត និងបង្ហាញសមត្ថភាពរបស់ខ្លួន ព្រមទាំងបំផុសគំនិតឱ្យយុវជនកាន់តែច្រើន ចាប់អារម្មណ៍លើបច្ចេកវិទ្យា និងស្វែងរកឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay