ខ្មែរណូត

ស្វែងរក

  • PR

    Royal Enfield នាំយក Bullet 650 និង Guerrilla 450 Apex មកកម្ពុជា បន្ថែមជម្រើសថ្មីសម្រាប់អ្នកស្រឡាញ់ម៉ូតូ

    BY chan liny October 2, 2026
    Royal Enfield នាំយក Bullet 650 និង Guerrilla 450 Apex មកកម្ពុជា បន្ថែមជម្រើសថ្មីសម្រាប់អ្នកស្រឡាញ់ម៉ូតូ

    • Bullet 650 ជំនាន់ថ្មីនេះ បន្តមរតករចនាបទបែបអង់គ្លេស និងស្មារតីដើមរបស់ Royal Enfield ឥណ្ឌា
    • Bullet 650 មានតម្លៃពិសេសសម្រាប់ការដាក់លក់ដំបូង 6,XXX ដុល្លារ
    • Guerrilla 450 Apex ជំនាន់ថ្មី បង្ហាញខ្លួនជាមួយការរចនាបែបស្ព័រ និងសំបកកង់ថ្មីដែលជួយបង្កើនភាពរលូននិងការគ្រប់គ្រងផ្លូវបានល្អ
    • ម៉ូដែល Dash និង Flash ដែលមានស្រាប់ ក៏ទទួលបានសំបកកង់ថ្មីដែលមានកម្រិតកាន់ផ្លូវបានល្អជាងមុន ខណៈម៉ូដែល Dash មានជម្រើសពណ៌ថ្មី

    ភ្នំពេញ ថ្ងៃទី 2 តុលា ឆ្នាំ 2026៖ Royal Enfield ដែលជាម៉ាកម៉ូតូដ៏មានប្រជាប្រិយភាពក្នុងចំណោមម៉ូតូខ្នាតមធ្យម បាននាំយកម៉ូតូថ្មី 2 ម៉ូដែលមកកាន់ទីផ្សារកម្ពុជា រួមមាន Bullet 650 និង Guerrilla 450 Apex។

    សម្រាប់ Bullet វាមិនមែនជាម៉ូតូដែលទើបតែមានឈ្មោះក្នុងពិភពម៉ូតូនោះទេ។ ចាប់តាំងពីឆ្នាំ 1932 មក Bullet បានឆ្លងកាត់ការវិវឌ្ឍជាច្រើនជំនាន់ ប៉ុន្តែនៅតែរក្សាបាននូវរូបរាង និងអត្តសញ្ញាណដែលអ្នកគាំទ្រស្គាល់។ នៅឆ្នាំ 2026 រឿងរ៉ាវរបស់ Bullet បន្តទៅមុខជាមួយ ម៉ាស៊ីន 650cc ស៊ីឡាំងពីរ ដែលផ្តល់កម្លាំងខ្លាំងជាងមុន និងបទពិសោធន៍ជិះដែលកាន់តែមានភាពរលូន និងមានអារម្មណ៍បែបម៉ូតូធំ។

    អស់រយៈពេលជាង 90 ឆ្នាំ Bullet បានបង្ហាញពីភាពរឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនទៅតាមសម័យកាល ដោយមិនបោះបង់អត្តសញ្ញាណរបស់ខ្លួនឡើយ។ ចាប់ពីរូបរាងខាងក្រៅ រហូតដល់ព័ត៌មានលម្អិតតូចៗ គ្រប់ផ្នែកត្រូវបានរៀបចំឡើងដោយរក្សាទុកភាពជាដើមរបស់ Bullet ខណៈបន្ថែមកម្លាំង និងបច្ចេកវិទ្យាទំនើបពីម៉ាស៊ីនស៊ីឡាំងពីរ។

    ការមកដល់របស់ Bullet 650 គឺជាជំហានវិវឌ្ឍថ្មីមួយរបស់ម៉ូតូដែលមានប្រវត្តិយូរអង្វែងនេះ។ វានៅតែផ្តល់អារម្មណ៍ដល់អ្នកជិះដែលជាអត្តសញ្ញាណរបស់ Bullet ប៉ុន្តែត្រូវបានបន្ថែមនូវកម្លាំង រូបរាង និងសមត្ថភាពដែលសមស្របនឹងអ្នកជិះក្នុងសម័យបច្ចុប្បន្ន។

    Royal Enfield Bullet 650

    នៅឆ្នាំ 2026 Bullet ត្រូវបានបំពាក់ដោយម៉ាស៊ីន 650cc ស៊ីឡាំងពីរ ដែលផ្តល់កម្លាំងខ្លាំង និងការឆ្លើយតបបានរលូន ធ្វើឱ្យការជិះកាន់តែមានអារម្មណ៍ និងភាពជឿជាក់។ ទន្ទឹមនឹងនេះ Bullet 650 នៅតែរក្សាធាតុផ្សំដែលជាអត្តសញ្ញាណរបស់ម៉ូតូមួយនេះ ដូចជា តួដែករឹងមាំ ឆ្នូតពណ៌មាសដែលគូរដោយដៃយ៉ាងប្រុងប្រយ័ត្នលើធុងប្រេងឥន្ធនៈដែក បន្ទះចំហៀង និងកាងរបស់ម៉ូតូ។

    ភ្លើង Tiger Eye រូបសញ្ញាស្លាប 3D បែបបុរាណ ដែលជួយឱ្យ Bullet នៅតែមានរូបរាង និងអត្តសញ្ញាណដ៏លេចធ្លោ ដែលអ្នកជិះស្គាល់អស់ជាច្រើនជំនាន់មកហើយ។

    Bullet 650 នៅតែរក្សាបាននូវអត្តសញ្ញាណដើមរបស់ Bullet តាមរយៈការរចនាគ្រប់ផ្នែក។ កៅអីវែងបែបបុរាណ (Bench Seat) គម្របភ្លើងមុខបែប Classic សុទ្ធតែជាចំណុចដែលធ្វើឱ្យ Bullet នៅតែមានរូបរាងប្លែក និងងាយស្គាល់។

    ចំណុចសំខាន់របស់ Bullet 650 គឺម៉ាស៊ីន 650cc ស៊ីឡាំងពីរ (Twin-Cylinder) ដែលផ្តល់កម្លាំងបានរលូន និងជួយឱ្យម៉ូតូបង្កើនល្បឿនបានយ៉ាងងាយ។វាស័ក្តិសមទាំងការជិះបែបស្រួលៗនិងការជិះដែលចង់បានអារម្មណ៍ស្វាហាប់។ ចំណែក ប្រអប់លេខ 6 វគ្គ ជួយឱ្យការប្តូរលេខមានភាពច្បាស់ និងរលូន ខណៈ Slipper Clutch ជួយកាត់បន្ថយការកន្ត្រាក់ពេលបន្ថយលេខធ្វើឱ្យការជិះកាន់តែងាយស្រួល។ការរចនាតួម៉ូតូត្រូវបានរៀបចំឱ្យស៊ីគ្នាជាមួយម៉ាស៊ីនស៊ីឡាំងពីរ ទាំងទំហំតួម៉ូតូ និងទីតាំងអង្គុយត្រង់ ដែលផ្តល់អារម្មណ៍បែបម៉ូតូធំ Classic។ រូបរាងទាំងមូលនៅតែរក្សាបាននូវភាពធំ សាមញ្ញ និងបែប Old-School ដែលជាចំណុចសម្គាល់របស់ Bullet។

    Bullet 650 បំពាក់ កៅអីវែងទូលាយ និង ដៃចង្កូតខ្ពស់ ដែលធ្វើឱ្យទីតាំងអង្គុយមានភាពស្រួល និងលេចធ្លោពេលជិះលើផ្លូវ។ ចំណែក ប្រព័ន្ធបូម Showa ជួយសម្រួលលើផ្លូវរដិបរដុប ធ្វើឱ្យការជិះកាន់តែទន់ និងស្រួល។តួម៉ូតូផលិតពីលោហៈ និងបំពាក់ កង់មុខ 19 អ៊ីញ និងកង់ក្រោយ 18 អ៊ីញ ដែលជាទំហំកង់បែប Classic និងជួយឱ្យម៉ូតូមានលំនឹងល្អពេលជិះ។ រូបរាង Bullet 650 កាន់តែលេចធ្លោជាមួយ ធុងសាំងរាងដំណក់ទឹក និងរូបសញ្ញាស្លាបបែបបុរាណរបស់ Bullet។

    ផ្នែកខាងមុខមាន ភ្លើង LED រចនាបែប Classic ជាមួយភ្លើងតូចៗបែប “Tiger Eye” ដែលជាអត្តសញ្ញាណមួយរបស់ Royal Enfield។ ការរចនាភ្លើងបែបនេះ ត្រូវបានប្រើនៅលើម៉ូតូ Royal Enfield តាំងពីឆ្នាំ 1954 មកម្ល៉េះ ដោយជួយរំលេចអត្តសញ្ញាណបែបបុរាណ និងប្រវត្តិដ៏យូររបស់ម៉ាក។

    Bullet 650 មានផ្ទាំងបង្ហាញព័ត៌មានដែលរួមបញ្ចូលទាំងរូបរាងបែប Classic និងមុខងារទំនើប។ ផ្ទាំងនេះមាននាឡិកាម្ជុល Analog និងអេក្រង់ LCD សម្រាប់បង្ហាញព័ត៌មានសំខាន់ៗ ដូចជា កម្រិតសាំង ចម្ងាយដែលបានជិះ លេខប្រអប់លេខ និងការរំលឹកពេលដល់ពេលថែទាំម៉ូតូ។

    សម្រាប់ជម្រើសពណ៌ Bullet 650 មាន 2 ពណ៌ គឺ Canon Black និង Battleship Blue។ លើសពីនេះ អ្នកជិះក៏អាចជ្រើសរើសគ្រឿងបន្លាស់ផ្លូវការរបស់ Royal Enfield បន្ថែម ដើម្បីកែសម្រួលម៉ូតូទាំងផ្នែកផាសុកភាព និងរូបរាង ឱ្យត្រូវនឹងស្ទីលដែលខ្លួនចូលចិត្ត។

    Bullet 650 គឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងរូបរាងបែប Classic ដែលជាអត្តសញ្ញាណរបស់ Royal Enfield។ ម៉ូតូនេះអាចប្រើប្រាស់បានច្រើនបែប មានរូបរាងបែប Old-School និងផ្តល់ភាពជឿជាក់ក្នុងការជិះ។ លើសពីការជាម៉ូតូមួយគ្រឿង Bullet ក៏ជាម៉ូតូដែលមានប្រវត្តិយូរអង្វែង ហើយការវិវឌ្ឍរបស់វានៅតែបន្តជាមួយអ្នកជិះជំនាន់ថ្មី។

    អស់រយៈពេលជិត 9 ទសវត្សរ៍មកហើយ Bullet បានវិវឌ្ឍទៅតាមសម័យកាល ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណដែលធ្វើឱ្យវាមានភាពខុសប្លែកពីម៉ូតូដទៃ។ សម្រាប់ Bullet 650 ជំនាន់ថ្មី រូបរាងបែប Classic និងអារម្មណ៍បែបបុរាណនៅតែជាចំណុចសំខាន់ ខណៈការរចនា និងបច្ចេកវិទ្យាខាងក្នុងត្រូវបានកែលម្អឱ្យកាន់តែទំនើប។

    នៅក្រោមរូបរាងដែលនៅតែរក្សាអត្តសញ្ញាណដើមនេះ Bullet 650 បំពាក់បច្ចេកវិទ្យាវិស្វកម្មថ្មី ដែលផ្តល់ការជិះកាន់តែរលូន កម្លាំងកាន់តែប្រសើរ និងស័ក្តិសមជាងមុនសម្រាប់អ្នកជិះសម័យបច្ចុប្បន្ន។

    តម្លៃ Bullet 650 នៅកម្ពុជា
    • Battleship Blue៖ 6,XXX ដុល្លារ
    • Canon Black៖ 6,XXX ដុល្លារ

    Guerrilla 450 APEX

    Guerrilla 450 APEX ឆ្នាំ 2026 មកជាមួយតម្លៃដែលសមរម្យ និងការកែលម្អជាច្រើន ដោយផ្តោតលើភាពងាយស្រួល និងតម្រូវការរបស់អ្នកជិះ។ ម៉ូតូនេះត្រូវបានរចនាឡើងសម្រាប់អ្នកដែលចូលចិត្តការជិះបែបស្វាហាប់ និងចង់បានអារម្មណ៍បែបស្ព័រនៅពេលជិះលើផ្លូវ។

    Guerrilla 450 APEX នៅតែប្រើម៉ាស៊ីន Sherpa ដដែល ប៉ុន្តែត្រូវបានកែសម្រួលទីតាំងអង្គុយ និងការគ្រប់គ្រងឱ្យកាន់តែសមស្របសម្រាប់ការជិះបែបស្ព័រ។ វាមានទីតាំងអង្គុយទាប និងផ្អៀងទៅមុខជាងមុន រួមជាមួយសំបកកង់ដែលផ្តោតលើការជិះលើផ្លូវ និងការរចនាដែលជួយបង្កើនភាពស្ព័ររបស់ម៉ូតូ។

    ការកែលម្អទាំងនេះធ្វើឱ្យ Guerrilla 450 APEX ឆ្លើយតបបានល្អជាងមុនតាមការបញ្ជារបស់អ្នកជិះ ជាពិសេសពេលបត់ និងជិះតាមផ្លូវក្នុងទីក្រុង។ ជាមួយនឹងការគ្រប់គ្រងដែលងាយស្រួល និងអារម្មណ៍ជិះដែលស្វាហាប់ ម៉ូតូនេះផ្តល់បទពិសោធន៍ជិះប្រចាំថ្ងៃដែលកាន់តែរីករាយ។

    ចំណុចសំខាន់ៗរបស់ Guerrilla 450 APEX

    ទីតាំងអង្គុយបែបស្ព័រ

    Guerrilla 450 APEX ប្តូរទីតាំងដៃចង្កូតដោយបន្ថយកម្ពស់ និងរំកិលទៅមុខបន្តិច ធ្វើឱ្យអ្នកជិះអង្គុយផ្អៀងទៅមុខជាងមុន និងមានអារម្មណ៍បែបស្ព័រ។

    សំបកកង់ថ្មី ស័ក្តិសមសម្រាប់ផ្លូវ
    APEX បំពាក់សំបកកង់ថ្មី Vredestein Centuro ST ទំហំ 17 អ៊ីញ ដែលផ្តោតលើការជិះលើផ្លូវ។ សំបកកង់នេះជួយឱ្យម៉ូតូកាន់ផ្លូវបានល្អ ជាពិសេសនៅពេលជិះលើផ្លូវសើម ឬផ្លូវដែលរអិលជាងធម្មតា។

    Street និង Sport Mode កាន់តែងាយប្រើ

    ម៉ូតូនេះមាន Street Mode និង Sport Mode ដែលត្រូវបានកែលម្អបន្ថែម ជាមួយមុខងារ Mode Retention។ អ្នកជិះអាចជ្រើសរើស Mode ដែលខ្លួនចូលចិត្ត ហើយម៉ូតូនឹងរក្សាទុក Mode ចុងក្រោយនោះ ទោះបីបិទម៉ាស៊ីន និងបើកឡើងវិញក៏ដោយ។

    រូបរាងកាន់តែស្ព័រ

    Guerrilla 450 APEX មានជម្រើសពណ៌ថ្មី APEX Red និង APEX Black ដែលធ្វើឱ្យម៉ូតូមើលទៅកាន់តែស្ព័រ និងលេចធ្លោ។ បន្ថែមពីនេះ វាមាន Rim Tape លើគែមកង់ កៅអីខាងក្រោយរចនាបែបស្ព័រ និងផ្នែកខាងមុខដែលផ្គូផ្គងពណ៌ជាមួយតួម៉ូតូ ធ្វើឱ្យការរចនាទាំងមូលមើលទៅស៊ីគ្នា និងមានភាពស្ព័រជាងមុន។

    គ្រប់ជម្រើសរបស់ Guerrilla 450 ឆ្នាំ 2026 សុទ្ធតែទទួលបានការកែលម្អ Ride Modes ជាមួយមុខងារ Mode Retention ដែលអាចចងចាំ Mode ដែលអ្នកជិះបានជ្រើសរើសចុងក្រោយ។ ចំណែកម៉ូដែល Dash មានជម្រើសពណ៌ថ្មី Twilight Blue ដែលផ្តល់រូបរាងទំនើប និងកាន់តែទាក់ទាញ។ ម៉ូតូក៏មាន Handguards និង Headlight Grill មកជាមួយជាស្រេចផងដែរ។

    Guerrilla 450 ឆ្នាំ 2026 នៅតែប្រើម៉ាស៊ីន Sherpa និងតួ Steel Twin-Spar Frame ដែលជួយឱ្យម៉ូតូមានលំនឹងល្អ។ ម៉ាស៊ីនអាចផលិតកម្លាំងបាន 40PS និងកម្លាំងបង្វិល 40Nm ផ្តល់កម្លាំងបានល្អគ្រប់ជុំម៉ាស៊ីន និងងាយស្រួលគ្រប់គ្រងពេលជិះ។ ការរចនារបស់ម៉ូតូក៏ផ្តោតលើការរក្សាលំនឹងពេលបង្កើនល្បឿន ភាពរហ័សរហួនពេលបត់ និងការគ្រប់គ្រងបានល្អនៅពេលជួបស្ថានភាពផ្លូវផ្សេងៗ។

    លើសពីនេះ គ្រប់ជម្រើសរបស់ Guerrilla 450 ឆ្នាំ 2026 សុទ្ធតែបំពាក់ Royal Enfield Tripper Dash ដែលជាអេក្រង់ TFT រាងមូលទំហំ 4 អ៊ីញ។ ប្រព័ន្ធនេះមានមុខងារនាំផ្លូវដែលប្រើ Google Maps និងអាចភ្ជាប់ជាមួយស្មាតហ្វូនបាន ដើម្បីបង្ហាញទិសដៅ និងព័ត៌មានសំខាន់ៗពេលកំពុងជិះ។ វាជួយឱ្យអ្នកជិះអាចមើលព័ត៌មានបានងាយស្រួល និងរក្សាការផ្តោតអារម្មណ៍លើផ្លូវបានកាន់តែល្អ។

    ថ្លែងក្នុងឱកាសដាក់លក់ម៉ូតូទាំងពីរម៉ូដែលនេះ លោក Manoj Gajarlawar, ប្រធានផ្នែកអាជីវកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Royal Enfield បានមានប្រសាសន៍ថា៖ «នៅ Royal Enfield យើងតែងតែផ្តោតលើអ្នកជិះជាចម្បង និងបន្តនាំយកម៉ូតូដែលមានអត្តសញ្ញាណច្បាស់លាស់ និងអាចបំពេញចំណង់ចំណូលចិត្តរបស់អ្នកជិះ។ Bullet គឺជាឧទាហរណ៍ដ៏ច្បាស់មួយ ដោយផ្តល់នូវបទពិសោធន៍ជិះម៉ូតូបែបសាមញ្ញ តែមានអត្តសញ្ញាណ និងបានភ្ជាប់អ្នកជិះពីជំនាន់មួយទៅជំនាន់មួយ នៅតាមប្រទេសជាច្រើន។

    អស់រយៈពេលជាច្រើនទសវត្សរ៍ Bullet បានវិវឌ្ឍទៅតាមសម័យកាល ប៉ុន្តែមិនដែលបោះបង់ចោលឫសគល់របស់ខ្លួនឡើយ។ Bullet 650 គឺជាការនាំយកអត្តសញ្ញាណដ៏ល្បីរបស់ Bullet មកបន្តក្នុងជំនាន់ថ្មី ដោយរក្សាមរតកនៃការរចនាបែបអង់គ្លេស និងអត្តសញ្ញាណដ៏រឹងមាំរបស់ Royal Enfield ពីឥណ្ឌា។

    ចំណែក Guerrilla 450 បានបង្កើតភាពលេចធ្លោក្នុងចំណោមអ្នកជិះដែលចូលចិត្តម៉ូតូសម្រាប់ការជិះលើផ្លូវ ដែលអាចប្រើប្រាស់បានក្នុងជីវិតប្រចាំថ្ងៃ និងនៅតែផ្តល់អារម្មណ៍ស្វាហាប់ពេលជិះ។

    សម្រាប់ម៉ូដែលឆ្នាំ 2026 យើងបានកែលម្អវាបន្ថែម ដោយផ្តោតលើរូបរាង និងអារម្មណ៍បែបស្ព័រ ទីតាំងអង្គុយដែលសមស្របជាងមុន សំបកកង់ថ្មីសម្រាប់ការជិះលើផ្លូវ និងមុខងារផ្សេងៗដែលជួយឱ្យម៉ូតូមានភាពរហ័សរហួន និងងាយស្រួលគ្រប់គ្រងពេលបត់។

    ជាមួយនឹងម៉ូតូជាច្រើនម៉ូដែលដែលយើងគ្រោងនឹងនាំមកកាន់ទីផ្សារ យើងបន្តប្តេជ្ញាផ្តល់ជូនអ្នកជិះនូវជម្រើសដែលមានតម្លៃសមរម្យ និងគុណតម្លៃសមនឹងការចំណាយ ព្រមទាំងបន្តពង្រីកទីផ្សារម៉ូតូខ្នាតមធ្យមនៅកម្ពុជា»។

    សម្រាប់ Guerrilla 450 APEX មានជម្រើសពណ៌ APEX Red និង APEX Black ដោយមានតម្លៃ 4,XXX ដុល្លារ។ជាមួយគ្នានេះ Royal Enfield ក៏ផ្តល់ជូន ការធានារយៈពេល 3 ឆ្នាំ ដោយមិនកំណត់ចំនួនគីឡូម៉ែត្រ សម្រាប់ម៉ូតូគ្រប់ម៉ូដែលរបស់ខ្លួន ដើម្បីបង្កើនភាពទុកចិត្ត និងផ្តល់ភាពកក់ក្តៅចិត្តដល់អតិថិជនក្នុងការប្រើប្រាស់ម៉ូតូ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay