ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-បែលហ្ស៊ិក ពិភាក្សាពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រៀមអបអរសាទរខួបទំនាក់ទំនងការទូត ៦០ឆ្នាំ នៅឆ្នាំ២០២៧

    BY tey mira October 2, 2026
    កម្ពុជា-បែលហ្ស៊ិក ពិភាក្សាពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រៀមអបអរសាទរខួបទំនាក់ទំនងការទូត ៦០ឆ្នាំ នៅឆ្នាំ២០២៧

    នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមដោយ លោក Christophe Cardon de Lichtbuer អនុប្រធានបេសកកម្មនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តពង្រឹងទំនាក់ទំនងរបស់បែលហ្ស៊ិកជាមួយអាស៊ាន ជាពិសេសតាមរយៈទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៅឆ្នាំ២០២៧ ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងបែលហ្ស៊ិក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

    ប្រភព​ ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay