ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    «ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជា «ម៉ាកសមូហភាព» ជាផ្លូវការដើម្បីពង្រឹងអត្តសញ្ញាណ និងទីផ្សារផលិតផល ខ្មែរ

    BY hor nita October 3, 2026
    «ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជា «ម៉ាកសមូហភាព» ជាផ្លូវការដើម្បីពង្រឹងអត្តសញ្ញាណ និងទីផ្សារផលិតផល ខ្មែរ

    យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា «ក្រូចពោធិ៍សាត់» ត្រូវបានចុះបញ្ជីជា «ម៉ាកសមូហភាព» ជាផ្លូវការដើម្បីពង្រឹងអត្តសញ្ញាណ និងទីផ្សារផលិតផល ខ្មែរ។

    ក្រសួងពាណិជ្ជកម្មបានប្រកាសចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលដៅពង្រឹងអត្តសញ្ញាណ លើកកម្ពស់ ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការពារកម្មសិទ្ធិបញ្ញារបស់ សហគមន៍អ្នកដាំដុះក្នុងខេត្តពោធិ៍សាត់។

    លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃសុក្រទី២ ខែតុលានេះបានបញ្ជាក់ថា ការការពារកម្មសិទ្ធិបញ្ញា និងបង្កើន​ទំនុកចិត្តទីផ្សារ។ការសម្រេចចុះបញ្ជីម៉ាកសមូហភាពនាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការការពារ​កិត្យានុភាព «ក្រូចពោធិ៍សាត់» មិនឱ្យមានការក្លែងបន្លំប្រភពដើមនៅលើទីផ្សារ។ ទន្ទឹមនឹងនេះ វានឹងជួយឱ្យអ្នកបរិភោគងាយស្រួលចំណាំ និងជឿជាក់លើគុណភាព សុវត្ថិភាព ព្រមទាំងបង្កើន តម្លៃបន្ថែមដល់កសិករ អ្នកដាំដុះ និងអាជីវករនៅក្នុង ខេត្តពោធិ៍សាត់ផ្ទាល់។

    លក្ខណៈពិសេសដែលធ្វើឱ្យ «ក្រូចពោធិ៍សាត់» មានឈ្មោះល្បីល្បាញយោងតាមក្រសួងពាណិជ្ជកម្ម «ក្រូចពោធិ៍សាត់» មានលក្ខណៈសម្គាល់ពិសេសៗ និងអត្តសញ្ញាណខុសពីក្រូចដទៃ រួមមាន៖ រសជាតិ៖ ជូរអែម ឆ្ងាញ់ពិសា និងប្រកបដោយឱជារស។ចំណែករូបរាង សំបកពណ៌បៃតង ពណ៌លឿង ឬលឿងទុំ ដែលមានផ្ទៃរលោង ឬគ្រើមតិចៗ។ចំពោះ សាច់ និងទឹក មានកំពឹសទន់ ទឹកច្រើន ឬកំពឹសរឹង សាច់ច្រើន អាស្រ័យតាមប្រភេទដី និងការថែទាំ។

    បច្ចុប្បន្ន ខេត្តពោធិ៍សាត់មានផ្ទៃដីដាំដុះក្រូចពោធិ៍សាត់ សរុប ៣ ០៤៧ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមាន ចំនួន ១ ៩៣៨ ហិកតា ដោយអាចផ្តល់បរិមាណផល ប្រមាណ ២៩ ៨៨១ តោនក្នុងមួយឆ្នាំ (ផ្តល់ទិន្នផលជា មធ្យមពី ១២ ទៅ ១៦ តោនក្នុងមួយហិកតា)។ ចំពោះរដូវកាលប្រមូលផល គឺមានរយៈពេល ៨ ខែជារៀងរាល់ឆ្នាំ គឺចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay