ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្ខោនខោលកម្ពុជាបង្ហាញវត្តមាននៅប្រទេសកូរ៉េខាងត្បូង

    BY chan liny October 4, 2026
    ល្ខោនខោលកម្ពុជាបង្ហាញវត្តមាននៅប្រទេសកូរ៉េខាងត្បូង

    នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ​ ព្រមទាំងសហការី បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈល្ខោនខោលរបស់ក្រុមសម្តែងកម្ពុជា ក្នុងពិធី «បុណ្យបេកតិកភ័ណ្ឌវប្បធម៌អរូបីយូណេស្កូ-ខ្យង់គី ឆ្នាំ២០២៦- 2026 UNESCO-Gyeonggi Intangible Cultural heritage Festival» ដែលរៀបចំឡើងដោយវេទិកាវប្បធម៌ និងសិល្បៈកូរ៉េ (Korea Forum of Culture and Arts- KFCA) នៅមជ្ឈមណ្ឌលសិល្បៈខ្យង់គី នៅខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។

    កម្មវិធីនេះមានការចូលរួមពីក្រុមសម្តែងសិល្បៈប្រពៃណីរបស់ប្រទេសចំនួន​ ៤ រួមមាន កូរ៉េ កម្ពុជា ចិន និងវៀតណាម។ សិល្បៈសម្តែងដែលបានលើកយកមកបង្ហាញក្នុងឱកាសនេះ សុទ្ធតែត្រូវបានចុះបញ្ជីជាសម្បត្តិបេកតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

    ក្នុងឱកាសនោះ ក្រុមសម្តែងរបស់ប្រទេសកម្ពុជាដឹកនាំដោយលោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកយកការសម្តែងល្ខោនខោល ត្រង់ឈុតហនុមានរំដោះព្រះរាមពីស្ថានបាតាល និងឈុតចម្បាំងរវាងហនុមាន និងក្រុងមារ យកមកបង្ហាញជូនទស្សនិកជនជាតិ និងអន្តរជាតិទស្សនា។

    ល្ខោនខោលកម្ពុជា បានទាក់ទាញទឹកចិត្តអ្នកទស្សនាឱ្យស្លុងអារម្មណ៍ទៅនឹងការសម្តែងរបស់តួអង្គ និងទទួលបានការកោតសរសើរចំពោះសមត្ថភាព និងភាពលេចធ្លោនៃសិល្បៈសម្តែងរបស់កម្ពុជាមួយនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay