ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងអះអាងថា ខ្លួនបានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង

    BY Pheakdey Tran October 4, 2026
    កូរ៉េខាងជើងអះអាងថា ខ្លួនបានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង

    កូរ៉េខាងជើង​៖​ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការសាកល្បងមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលនេះត្រូវបានបាញ់ចេញពីតំបន់វ៉ុនសាន (Wonsan) និងហោះបានចម្ងាយជាង ៧០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់សមុទ្រជប៉ុន។

    បើតាមលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំ គីម ជុងអ៊ុន បានអះអាងថា បច្ចេកវិទ្យា AI អាចជួយឱ្យមីស៊ីលផ្លាស់ប្តូរគន្លងហោះហើរនៅរយៈកម្ពស់ទាប និងធ្វើឱ្យការស្ទាក់ចាប់កាន់តែពិបាក។ ទោះជាយ៉ាងណា អ្នកជំនាញយោធាកូរ៉េខាងត្បូងបានព្រមានថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាអ្វីដែលកូរ៉េខាងជើងបានអះអាងនោះជាការពិតនៅឡើយទេ។ គួរកត់សម្គាល់ថា ការបាញ់សាកល្បងខាងលើនេះបានកើតឡើងចំពេលដែលភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងកើនឡើង បន្ទាប់ពីមានការចោទប្រកាន់ពាក់ព័ន្ធនឹងការដាក់មីននៅតំបន់ព្រំដែន និងការទាមទារឱ្យកូរ៉េខាងជើងសុំទោស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

    Share This Post:
    MPO4D jitutoto mpo4d Mpoplay