ដំណឹងល្អ! ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសស្ដីពីការជ្រើសរើសអ្នកឯកទេសអប់រំល្អ ចំនួន ៥៥នាក់ សម្រាប់ឆ្នាំ២០២៦
ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសស្ដីពីការជ្រើសរើសអ្នកឯកទេសអប់រំល្អ ចំនួន ៥៥នាក់ សម្រាប់ឆ្នាំ២០២៦។

ក្នុងនោះ នាយកដ្ឋានធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់បុគ្គលិកអប់រំទាំងអស់ឱ្យបានជ្រាបសាជាថ្មីថា៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវជ្រើសជ្រើសរើសអ្នកឯកទេសអប់រំល្អ សម្រាប់ឆ្នាំ២០២៦ ចំនួន ៥៥នាក់។
លើឯកទេសចំនួន៥ ដូចខាងក្រោម៖
១. ឯកទេសគោលនយោបាយ និងផែនការអប់រំ
២. ឯកទេសអភិវឌ្ឍន៍កម្មវិធីសិក្សា
៣. ឯកទេសវាយតម្លៃលទ្ធផលសិក្សា
៤. ឯកទេសគរុកោសល្យ និងវិធីសាស្ត្របង្រៀន
៥. ឯកទេសគ្រប់គ្រងរដ្ឋបាលអប់រំ
📥ដាក់ពាក្យ៖ https://moap.moeys.gov.kh/km/login
🗓️ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី
សម្រាប់ព័ត៌មានលម្អិត៖
.សម្រាប់ព័ត៌មានទូទៅ៖ ០១២ ៦៧៥ ០០៧
.សម្រាប់ព័ត៌មានបច្ចេកទេសប្រព័ន្ធ៖ ០៩៦ ៦១៦ ២៥១៨

ប្រភព ក្រសួងអប់រំ យុវជន និងកីឡា