ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋជាសត្រូវឡើយ និងប្តេជ្ញាអភិវឌ្ឍតំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

    BY tey mira October 6, 2026
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋជាសត្រូវឡើយ និងប្តេជ្ញាអភិវឌ្ឍតំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) ទៅជាតំបន់ទេសចរណ៍ធម្មជាតិ

    ខេត្តពោធិ៍សាត់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអរគុណចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់សម្តេច កាលពីថ្ងៃទី១ ខែតុលាកន្លងទៅ ដោយបានចូលជួបក្រុមការងារខេត្តពោធិ៍សាត់ ដើម្បីស្វែងរកដំណោះស្រាយសមស្របជុំវិញបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) ស្ថិតនៅភ្នំ១៥០០ ខេត្តពោធិ៍សាត់។

    តាមរយៈការបង្ហោះលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនយកប្រជាពលរដ្ឋណាម្នាក់ជាសត្រូវនោះទេ។ ផ្ទុយទៅវិញ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតដីធ្លីពិតប្រាកដ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ស្វែងរកដំណោះស្រាយជានិច្ច ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ច និងការកសាងលំនៅឋានជូនជាដើម។

    សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានជួយសម្រួលដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររួចមកហើយនៅទូទាំងប្រទេស តាមរយៈកម្មវិធីនានាដូចជា៖ កម្មវិធី LASED, កម្មវិធីផ្តល់ដីជូនអតីតយុទ្ធជន និងនិវត្តន៍ជន, កម្មវិធីផ្តល់ដីការពារព្រៃឈើ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

    ក្នុងឱកាសនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលដឹកនាំដោយឯកឧត្តម កែវ រតនៈ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្អូនស្រី សែម សុខគា ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល។

    ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីអំពីផែនការអភិវឌ្ឍន៍តំបន់អន្ទង់អាំង (បុប្ផាលាក់ខ្លួន) នៅភ្នំ១៥០០ ថា តំបន់នេះនឹងត្រូវរក្សាទុកជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ដើម្បីអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈ និងជាទីកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay