ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រីរាជធំៗ ២ក្បាល ត្រូវបានលែងវិញ ដោយក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់

    BY tey mira October 7, 2026
    ត្រីរាជធំៗ ២ក្បាល ត្រូវបានលែងវិញ ដោយក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់

    ថ្ងៃអង្គារ​ ១០រោច​ ខែភទ្របទ ឆ្នាំមមី អដ្ឋ​ស័ក ព.ស.២៥៧០​ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុន សុវណ្ណា មានផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងមានការចូលរួមពីក្រុមការងារនៃអគ្គនាយកដ្ឋានជលផល វិទ្យាស្ថាន​ស្រាវជ្រាវវារីជាតិ​ និងវារីវប្បកម្មនៃបណ្ឌិតសភាកសិកម្ម​កម្ពុជា​ ក្រុម​ការងារ​គម្រោង​អច្ឆរិយ​ភាពទន្លេមេគង្គ​ បានលែងត្រី​រាជ​ចំនួន ២ក្បាល​

    ១. ទម្ងន់​ ៣៧គីឡូក្រាម ប្រវែង​ ១,៥២ម៉ែត្រ​
    ២. ទម្ងន់​ ១១គីឡូក្រាម ប្រវែង​ ០,៩១ម៉ែត្រ

    របស់ប្រជានេសាទឈ្មោះ​ ហេង​ ភារិន​ រស់នៅភូមិទី២​ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនេសាទបានដោយឧបករណ៍លបណរ៉ាវ នៅចំណុចកំពង់ឃ្នៀស​ ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចូលទៅក្នុងកន្លែងអភិរក្សជលផលជ្រោយស្តី។

    ***ក្នុងឆ្នាំ២០២៦ នេះខណ្ឋរដ្ឋបាលជលផលពោធិសាត់ បានលែងប្រភេទត្រីកម្រនេះសរុប​ ៨លើក ចំនួន ១៣ក្បាល (ត្រីគល់រាំងចំនួន ៤ក្បាល និងត្រីរាជចំនួន ៩ក្បាល)។

    ប្រភព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់

    Share This Post:
    MPO4D jitutoto mpo4d Mpoplay