ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីបដិសេធព័ត៌មានថា មានករណីសង្ស័យជំងឺប៉េស្តទី២ ដោយចាត់ទុកថាជា «ព័ត៌មានមិនពិត»

    BY Pheakdey Tran October 8, 2026
    រុស្ស៊ីបដិសេធព័ត៌មានថា មានករណីសង្ស័យជំងឺប៉េស្តទី២ ដោយចាត់ទុកថាជា «ព័ត៌មានមិនពិត»

    រុស្ស៊ីបានច្រានចោលសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថា មានករណីសង្ស័យទី២ នៃជំងឺប៉េស្តសួត (Pneumonic Plague) នៅតំបន់ស៊ីបេរី ខណៈអង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យទីក្រុងម៉ូស្គូឆ្លើយតបជាផ្លូវការចំពោះការសាកសួររបស់ខ្លួនពាក់ព័ន្ធនឹងព័ត៌មាននេះ។

    អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា «ព័ត៌មានភាគច្រើនដែលប្រព័ន្ធផ្សព្វផ្សាយកំពុងរាយការណ៍អំពីស្ថានការណ៍នេះ គឺជាព័ត៌មានមិនពិត» ដោយលោកកំពុងឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីរាយការណ៍ដែលថា មានករណីទី២។

    លោក Peskov បានបញ្ជាក់ថា ព័ត៌មានពាក់ព័ន្ធនឹងករណីសង្ស័យទាំងនេះ គួរតែយកចេញពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់អាជ្ញាធរត្រួតពិនិត្យសុខភាពរុស្ស៊ី Rospotrebnadzor។

    អាជ្ញាធរសុខាភិបាលរុស្ស៊ីបានឱ្យដឹងថា មិនមានការរកឃើញការឆ្លងជំងឺក្នុងចំណោមបុគ្គលិកនោះទេ បន្ទាប់ពីបុគ្គលិកម្នាក់នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តបានស្លាប់ដោយសារជំងឺរលាកសួត។ ទោះជាយ៉ាងណា ប្រភពដើមនៃជំងឺនេះនៅមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយ ដែលបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិថា ករណីនេះអាចពាក់ព័ន្ធនឹងជំងឺប៉េស្ត។

    គួររម្លឹកជូនថា កាលពីសប្តាហ៍មុន មានបុគ្គលិកក្នុងមន្ទីរពិសោធន៍ម្នាក់ ឈ្មោះ Darya Shipilova ភេទស្ត្រី អាយុ ២៨ឆ្នាំ បានស្លាប់បន្ទាប់ពីនាងបានប៉ះពាល់នឹងបាក់តេរី Yersinia pestis នៅវិទ្យាស្ថានប្រឆាំងជំងឺប៉េស្តក្នុងតំបន់ Irkutsk។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យបំពង់សាកល្បងដែលមានបាក់តេរីរស់បែកក្នុងអំឡុងពេលកំពុងប្រមូលសំណាក ខណៈមនុស្សរាប់រយនាក់ដែលបានប៉ះពាល់ជាមួយនាងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ ទន្ទឹមគ្នានេះ ក៏មានការចោទប្រកាន់ថា រដ្ឋាភិបាលរុស្ស៊ីអាចកំពុងព្យាយាមលាក់បាំងព័ត៌មានទាក់ទងនឹងការរាតត្បាតមេរោគខាងលើនេះ ដ្បិតអត្ថបទព័ត៌មានមួយចំនួនអំពីករណីជំងឺប៉េស្តនៅតំបន់ Irkutsk ត្រូវបានលុបចេញពីប្រព័ន្ធអ៊ីនធឺណិត។

    សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក សុទ្ធតែបានអំពាវនាវឱ្យរុស្ស៊ីបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ និងមានតម្លាភាពអំពីស្ថានការណ៍នេះ។

    អត្ថបទ៖ ភក្តី

    ប្រភព៖ aljazeera

    Share This Post:
    MPO4D jitutoto mpo4d Mpoplay