ព័ត៌មានជាតិ
បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ធ្វើដំណើរទៅលេងស្រុកកំណើត តាមរថយន្តក្រុងសាធារណ: ដោយមិនគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
BY hor nita
October 9, 2026
យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ធ្វើដំណើរទៅលេងស្រុកកំណើត តាមរថយន្តក្រុងសាធារណ: ដោយមិនគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ឡើងជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ នៅតាមបណ្ដាខេត្តនានា ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៦៕






ប្រភព៖ ក្រសួងព័ត៌មាន