ចិនផ្តើមអនុវត្តគោលនយោបាយ “ការអប់រំកម្រិតមូលដ្ឋានសម្រាប់កុមារគឺមិនមែនសម្រាប់លក់នោះទេ”
ចិន៖ ប្រទេសចិនសម្រេចកែប្រែគោលនយោបាយអប់រំដ៏ធំមួយចំពោះការអប់រំថ្នាក់មូលដ្ឋាន ដែលគោលនយោបាយនេះមានឈ្មោះថា “ការអប់រំកម្រិតមូលដ្ឋានសម្រាប់កុមារអាយុពី ៦ ដល់ ១៥ ឆ្នាំ គឺមិនមែនសម្រាប់លក់នោះទេ” នេះបើយោងតាមការចុះផ្សាយរបស់របស់ Oh My Classroom នៅក្នុងថ្ងៃទី៩ ខែតុលា។ តាមរយៈការអនុវត្តគោលនយោបាយនេះគឺ អាជ្ញាធរចិននឹងធ្វើការហាមឃាត់សាលារៀនឯកមិនឱ្យបើកដំណើរការដើម្បីរកប្រាក់ចំណេញនោះទេ ចំពោះការសិក្សាសម្រាប់កុមារមានអាយុពី ៦ ដល់ ១៥ឆ្នាំ។

យ៉ាងណាក្តី សាលារៀនឯកជនដែលជាសាប័នមិនរកប្រាក់ចំណូលគឺនៅអាចបន្តបើកដំណើរការបានជាធម្មតា។ ប្រភពខាងលើបានបន្តថា គោលនយោបាយនេះបានបង្ហាញពីជំហររបស់រដ្ឋាភិបាលចិនថា ការអប់រំមូលដ្ឋានមិនគួរត្រូវបានចាត់ទុកជាអាជីវកម្មសម្រាប់បង្កើតប្រាក់ចំណេញជាចម្បងនោះទេ ព្រោះវាអាចបង្កើនឱ្យមានវិសមភាពក្នុងការទទួលបានការអប់រំ ប៉ះពាល់ដល់លក្ខខណ្ឌការងាររបស់គ្រូបង្រៀន និងធ្វើឱ្យការបង្រៀនផ្តោតលើការប្រឡងជាជាងការអភិវឌ្ឍសមត្ថភាពសិស្ស៕

អត្ថបទ៖ ភក្តី
ប្រភព៖ Oh My Classroom