ខ្មែរណូត

ស្វែងរក

  • PR

    ស្ងាត់ៗ! Royal Enfield ចាប់ដៃជាមួយក្រុមហ៊ុនផលិតមួកសុវត្ថិភាពដ៏ល្បីល្បាញរបស់អង់គ្លេស បង្កើតមួកសុវត្ថិភាព limited-edition មានតែ 16មួកប៉ុណ្ណោះនៅលើពិភពលោក

    BY chan liny October 9, 2026
    ស្ងាត់ៗ! Royal Enfield ចាប់ដៃជាមួយក្រុមហ៊ុនផលិតមួកសុវត្ថិភាពដ៏ល្បីល្បាញរបស់អង់គ្លេស បង្កើតមួកសុវត្ថិភាព limited-edition មានតែ 16មួកប៉ុណ្ណោះនៅលើពិភពលោក

    មួកសុវត្ថិភាព ប្រភេទ Limited ដែលផលិតត្រូវបានផលិតដោយដៃ តាមការបញ្ជាទិញ ក្នុងរចនាបថពីរផ្សេងគ្នា Hedonist និង Heroine Racer មានត្រឹមតែចំនួន 16 ប៉ុណ្ណោះ!

    អត្ថបទ៖ Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc-750cc) បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Hedon ដែលជាក្រុមហ៊ុនផលិតមួកសុវត្ថិភាពដ៏ល្បីល្បាញរបស់អង់គ្លេស ដើម្បីបង្កើតមួកសុវត្ថិភាពផ្ដាច់មុខ ច្នៃដោយដៃ ជាមួយការឌីហ្សាញដែលរួមបញ្ចូលនូវវប្បធម៌ម៉ូតូមិនចេះសាបសូន្យ រចនាបទសហសម័យ និងធន់រឹងមាំប្រើប្រាស់បានយូរ។

    ជាមួយភាពល្បីល្បាញទៅលើការរចនាដ៏ប្លែកទាក់ទាញ រវាងការបញ្ចូលគ្នានូវរចនាបថបុរាណនិងសម័យ របស់ Hedon ការចាប់ដៃគ្នាជាមួយ Royal Enfield លើកនេះ ត្រូវបានធ្វើឡើងដោយសារផ្នត់គំនិតដូចគ្នា ទៅលើការរចនាដែលបានគិតគូរយ៉ាងល្អិតល្អន់ ដំណើរការធ្វើដោយដៃដ៏មានគុណភាព ពិសេសការបង្កើតមួកសុវត្ថិភាពដែលស័ក្កិសម ជាមួយនឹងភាពឥតខ្ចោះរបស់ម៉ូតូ Royal Enfield។

    អ្វីដែលកាន់តែពិសេស មួកសុវត្ថិភាពនេះ ត្រូវបានបង្កើតឡើងក្នុងចំនួនមានកំណត់ (limited-edition) ដោយមានត្រឹមតែ 16មួកប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះមួកប្រភេទ half-face helmets ចំនួន 8 និង មួកប្រភេទ full-face helmets ចំនួន 8 ដែលមានការដីហ្សាញបែប Hedonist និង Heroine Racer ហើយនឹងមានដាក់លក់នៅទូទាំងពិភពលោកតាមរយៈគេហទំព័រ Hedon។

    លើសពីនេះ មួកនីមួយៗ ត្រូវបានធ្វើឡើងដោយដៃទាំងអស់តាមទស្សនៈរបស់ Hedon ហើយតាមការបញ្ជាទិញរបស់អតិថិជនទៀត ដោយ collection របស់មួកដែលធ្វើឡើងនឹងបង្ហាញពី លក្ខណៈបុគ្គល រចនាបថ និងស្ទីល ដែលអតិថិជនចង់បាន។

    ក្រៅពីភាពស្អាតប្រណិត មួកសុវត្ថិភាពទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់ Hedon ទៅលើគុណភាព និងសុវត្ថិភាព ដោយរួមបញ្ចូលនូវការធ្វើដោយដៃយ៉ាងប្រិតព្រៀង និងស្តង់ដារ សហសម័យ។

    លើសពីនេះ ការសហការនេះ ក៏ជាការប្រមូលផ្តុំគ្នាម៉ូតូ Classic រចនាប័ទ្មសម្លៀកបំពាក់ និងចំណង់ចំណូលចិត្តរួមគ្នាចំពោះវប្បធម៌នៃការជិះម៉ូតូ។ ហើយ collection នេះ ក៏ត្រូវបានរចនាឡើងសម្រាប់អ្នកជិះម៉ូតូ និងអ្នកដែលចូលចិត្តភាពឥតខ្ចោះ សាមញ្ញតែប្រណិត ពីអ្នកដែលចូលចិត្តលេងស្ទីលម៉ូតូ និងអ្នកចូលចិត្តស្ទីលសម្លៀកបំពាក់។ មិនតែប៉ុណ្ណោះ ការសហការនេះ គឺជាអបអរសាទរចំពោះគំនិតដែលលើកថថាការជិះម៉ូតូដ៏ខ្លាំង និងអស្ចារ្យមិនមែនផ្ដោតទៅលើតែម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវប្បធម៌ ហត្ថកម្ម និងការបញ្ចេញមតិផ្ទាល់ខ្លួនដែលនៅជុំវិញការជិះនោះផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay