សភាហ្វីលីពីនអនុម័តសេចក្ដីព្រាងច្បាប់ហាមឃាត់កុមារអាយុក្រោម ១៣ឆ្នាំ មិនឱ្យចូលប្រើបណ្ដាញសង្គម
ហ្វីលីពីន៖ សភាហ្វីលីពីនបានអនុម័តសេចក្ដីព្រាងច្បាប់ហាមឃាត់កុមារអាយុក្រោម ១៣ឆ្នាំមិនឱ្យចូលប្រើបណ្ដាញសង្គមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅក្នុងថ្ងៃទី១២ ខែតុលា។ ក្រោយទទួលបានការអនុម័តនៅក្នុងសភាជាន់ទាបហើយ សេចក្តីព្រាងច្បាប់នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា ហើយបន្ទាប់ពីស្ថាប័នព្រឹទ្ធសភាត្រួតពិនិត្យរួចរាល់ គឺចុងក្រោយគេនឹងបញ្ជូនសេចក្តីព្រាងច្បាប់ទៅកាន់ប្រធានាធិបតីដើម្បីចុះហត្ថលេខាជាផ្លូវការ។

ប្រភពខាងលើបានបន្តថា ស្ថាប័នព្រឹទ្ធសភាហ្វីលីពីនចង់ឱ្យមានការអនុវត្តច្បាប់ហាមឃាត់ខាងលើនេះចំពោះកុមារដែលមានអាយុក្រោយ ១៨ឆ្នាំឯណោះ ពោលគឺជាវិធានការតឹងរឹងជាងសេចក្តីព្រាងច្បាប់របស់សភាជាន់ទាបទៅទៀត។ គួរកត់សម្គាល់ថា ការជំរុញច្បាប់ហាមឃាត់ដ៏តឹងរឹងនេះបានកើតឡើងក្រោយមានករណីបាញ់ប្រហារនៅសាលារៀនចំនួន ៣លើកក្នុងប្រទេសហ្វីលីពីនចាប់តាំងពីខែមិថុនា ឆ្នាំ២០២៦មក ហើយករណីទាំងនេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីឥទ្ធិពលនៃបណ្ដាញសង្គម និងមាតិកាអនឡាញចំពោះសុវត្ថិភាពកុមារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Straits Times