ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងហោះហើរជាច្រើនត្រូវបានពន្យាពេលនិងលុបចោល ដោយសារកន្រៃ្តមួយបានបាត់យ៉ាងអាថ៌កំបាំងនៅក្នុងព្រលានយន្តហោះជប៉ុន

    BY Pheakdey Tran October 14, 2026
    ជើងហោះហើរជាច្រើនត្រូវបានពន្យាពេលនិងលុបចោល ដោយសារកន្រៃ្តមួយបានបាត់យ៉ាងអាថ៌កំបាំងនៅក្នុងព្រលានយន្តហោះជប៉ុន

    ជប៉ុន៖ ជើងហោះហើរជាង ២០ជើងត្រូវបានពន្យាពេល និងលុបចោលជាបន្ទាន់ ក្រោយមានសេចក្តីរាយការណ៍ថា កន្រៃ្តមួយបានបាត់យ៉ាងអាថ៌កំបាំងនៅក្នុងព្រលានយន្តហោះក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងយប់ថ្ងៃទី១៣ ខែតុលា។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះ Naha ដែលស្ថិតនៅក្នុងតំបន់កោះប៉ែកខាងត្បូង នៃខេត្ត Okinawa។

    ការិយាល័យប្រចាំអាកាសយានដ្ឋាននៃក្រសួងដឹកជញ្ជូនជប៉ុនបានបញ្ជាក់ថា កន្ត្រៃដែលបានបាត់នោះគឺជាកន្ត្រៃរបស់ក្រុមបុគ្គលិកសម្អាត ហើយដំបូងឡើយមានការព្រួយបារម្ភថា កន្ត្រៃនោះស្ថិតនៅក្នុងតំបន់ហាមឃាត់ហួសពីចំណុចត្រួតពិនិត្យនៃស្ថានីយសម្រាប់ជើងហោះហើរក្នុងស្រុក។ ភ្លាមៗនោះចំណុចត្រួតពិនិត្យចំនួន ៣ ត្រូវបានបិទជាបន្ទាន់អស់រយៈពេល ២ម៉ោង ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨ព្រឹក ដើម្បីត្រួតពិនិត្យនិងតាមស្វែងរកកន្តៃដែលបាត់នោះ តែយ៉ាងណាក្តីក្រោយមកកន្ត្រៃនោះត្រូវបានរកឃើញនៅកន្លែងផ្សេងមួយទៀត។ សូមបញ្ជាក់ជូនថា ការបាត់កន្ត្រៃនេះធ្វើឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពនៃការរៀបចំគម្រោងធ្វើភេរវកម្ម ឬសកម្មភាពគំរាមកំហែងណាមួយនៅលើយន្តហោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay