ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា៖ បញ្ហាផ្សែងអ័ព្ទអាចធ្វើឱ្យម៉ាឡេស៊ីខាតបង់សេដ្ឋកិច្ចជិត ១២លានដុល្លារជារៀងរាល់ថ្ងៃ

    BY Pheakdey Tran October 14, 2026
    ការសិក្សាមួយបង្ហាញថា៖ បញ្ហាផ្សែងអ័ព្ទអាចធ្វើឱ្យម៉ាឡេស៊ីខាតបង់សេដ្ឋកិច្ចជិត ១២លានដុល្លារជារៀងរាល់ថ្ងៃ

    ម៉ាឡេស៊ី៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងសុខភាពសាធារណៈបានព្រមានថា បញ្ហាផ្សែងអ័ព្ទដែលបានអូសបន្លាយនៅម៉ាឡេស៊ី មិនត្រឹមតែបង្កបញ្ហាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងបង្កការខាតបង់ថវិកាយ៉ាងច្រើនផងដែរ។ យោងតាមការសិក្សាដែលបានចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី១៤ ខែតុលាបានបង្ហាញថា ថវិកាដែលប្រទេសម៉ាឡេស៊ីបានខាតបង់នោះគឺមានចំនួនចន្លោះពី ២០-៥០លានរីងហ្គីត (៤,៧៥-១១,៩លានដុល្លារ) ក្នុងមួយថ្ងៃ ឬស្មើនឹង ៦០០លាន-១,៥ ពាន់លានរីងហ្គីត (១៤២,៨៦-៣៥៧,១៤លានដុល្លារ) ក្នុងមួយខែ។

    បើតាមលោក Yeah Kim Leng សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Sunway បានបញ្ជាក់ថា ការខាតបង់ថវិកានេះគឺរួមបញ្ចូលទាំងផលប៉ះពាល់ពីការរំខានសកម្មភាពអាជីវកម្ម ការចំណាយលើបញ្ហាសុខាភិបាល និងការធ្លាក់ចុះផលិតភាពការងារជាដើម ហើយវិស័យដែលរងផលប៉ះពាល់ខ្លាំងរួមមាន៖

    -ទេសចរណ៍ និងអាកាសចរណ៍៖ ការបំពុលខ្យល់អាចធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះរហូតដល់ ៨% និងបង្កការខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ១,៥ពាន់លានរីងហ្គីត។

    -កសិកម្ម និងចម្ការដំណាំ៖ កសិករដាំបន្លែនៅរដ្ឋចូហ័រជួបប្រទះការធ្លាក់ចុះផលិតកម្ម ខណៈទិន្នផលផ្លែឈើបានធ្លាក់ចុះពាក់កណ្តាល ហើយវិស័យដូងប្រេងអាចរងផលប៉ះពាល់យឺតពី ៦ ទៅ ១២ ខែ។

    -ដឹកជញ្ជូន និងសំណង់៖ ការមើលឃើញមិនច្បាស់ធ្វើឱ្យការដឹកជញ្ជូនយឺតយ៉ាវ ហើយការដ្ឋានសំណង់មួយចំនួនត្រូវកាត់បន្ថយល្បឿន ឬផ្អាកការងារ។

    -ផលិតភាពការងារ និងថាមពល៖ ការឈប់សម្រាកដោយសារជំងឺ ការបិទសាលារៀន និងការធ្លាក់ចុះសកម្មភាពអាជីវកម្មខ្នាតតូច រួមទាំងការថយចុះផលិតកម្មថាមពលពន្លឺព្រះអាទិត្យ ក៏បន្ថែមការខាតបង់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay