ក្រសួងកសិកម្មថាឆ្នាំនេះការប្រមូលទិញស្រូវពីប្រជាកសិករបានក្នុងតម្លៃខ្ពស់ល្អ
ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងកិច្ចប្រជុំក្រុមការងារ ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនៅដើមសប្តាហ៍នេះបានលើកឡើងថា ម្ចាស់រោងម៉ាស៊ីនទាំងអស់បានជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃខ្ពស់ល្អ ក្នុងរដូវប្រមូលផលខែសីហា-កញ្ញាកន្លងទៅដែលបានជំរុញឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។

កំណើនតម្រូវការស្រូវសម្រាប់កិនជាអង្ករនេះកើតមានឡើងបន្ទាប់ពីមានការបើក ទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន កាលពីខែកុម្ភៈឆ្នាំ២០២៦។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងអំពីការចុះទិញស្រូវសើម ដល់វាលស្រែរបស់រោងម៉ាស៊ីនកីនស្រូវថាបានទិញ ស្រូវសែនក្រអូបកាលពីដើមសីហាក្នុងតម្លៃអតិបរិមាពី១១៤០ទៅ១១៧០រៀល ទិញកាលចុង ខែសីហាក្នុងតម្លៃអតិបរិមាពី៩៧០ ទៅ ៩៩០រៀល ទិញកាលចុងខែកញ្ញាក្នុងតម្លៃ អតិបរិមាពី៩៥០ទៅ៩៧០រៀល និងនៅទិញនៅពាក់កណ្ដាលខែតុលានេះក្នុងតម្លៃ អតិបរិមាពី៩៧០ទៅ៩៩០រៀល។
ចំពោះតម្លៃស្រូវស្រង៉ែបានទិញកាលពីដើមសីហាក្នុងតម្លៃ អតិបរិមាពី១០៥០ទៅ១០៧០រៀល បានទិញកាលចុងខែសីហាក្នុងតម្លៃ អតិបរិមាពី៩១០ទៅ៩៤០រៀល បានទិញកាលពីចុងខែកញ្ញាក្នុងតម្លៃ អតិបរិមាពី៩០០ទៅ៩២០រៀល និងបានទិញនៅពាក់កណ្ដាលខែតុលានេះក្នុងតម្លៃ អតិបរិមាពី៩៣០ទៅ៩៥០រៀល ខណះ រោងម៉ាស៊ីនកិនស្រូវបានទិញស្រូវអូអឹមកាលពីដើមខែសីហាក្នុងតម្លៃ អតិបរិមាពី៩៨០ទៅ១០០០រៀល និងបានទិញស្រូវអូអ៊ឹមកាលពីដើមខែសីហាក្នុងតម្លៃ អតិបរិមាពី៨៤០ទៅ៨៥០រៀល ទិញកាលពីចុងខែកញ្ញាមានតម្លៃអតិបរិមាពី៩២០ទៅ៩៣៣៤០រៀល និងបានទិញនៅពាក់កណ្ដាលខែតុលានេះក្នុងតម្លៃអតិបរិមាពី៨៧៣ទៅ៨៩០រៀល។ សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថាការនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីនបានកើនពី ១,៦២០តោនក្នុងខែមករា ដល់ ៣៥,៤៥០តោននៅក្នុងខែកញ្ញាកន្លងមកនេះ៕


ប្រភព ក្រសួងព័ត៍មាន