ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លទ្ធផលប្រឡងផ្ទេរគ្រូបង្រៀនមកភ្នំពេញជាប់ជាផ្លូវការ ៤៦៦នាក់ ខណៈក្រសួងត្រៀមបើក ឱកាសឱ្យបេក្ខជនបម្រុងបំពេញបន្ថែម ៣៦៥កន្លែងទៀត

    BY hor nita October 17, 2026
    លទ្ធផលប្រឡងផ្ទេរគ្រូបង្រៀនមកភ្នំពេញជាប់ជាផ្លូវការ ៤៦៦នាក់ ខណៈក្រសួងត្រៀមបើក ឱកាសឱ្យបេក្ខជនបម្រុងបំពេញបន្ថែម ៣៦៥កន្លែងទៀត

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រោយដំណើរការប្រឡងប្រជែងយ៉ាងតឹងរ៉ឹង និងមានការចូលរួមសង្កេតការណ៍ពីគ្រប់ភាគីពាក់ព័ន្ធ គណៈកម្មការរៀបចំការប្រឡងប្រជែង បានប្រកាសលទ្ធផលផ្លូវការនៃការផ្ទេរគ្រូបង្រៀនពីខេត្តក្រុង ចូលមករាជធានីភ្នំពេញហើយ។

    ក្នុងចំណោមតម្រូវការសរុប ៨៣១ កន្លែង និងបេក្ខជនដាក់ពាក្យ ១,១៥១ នាក់ មានបេក្ខជនត្រឹមតែ ៤៦៦ នាក់ ប៉ុណ្ណោះដែលប្រឡង ជាប់ទទួលបានប៉ុស្តិ៍ដើម្បីបង្រៀន ដោយនៅសល់តម្រូវការចំនួន ៣៦៥ កន្លែងទៀត ដែលគណៈកម្មការអន្តរក្រសួងនឹងត្រូវបន្តផ្តល់ ឱកាសឱ្យបេក្ខជនបម្រុងដាក់ពាក្យស្នើសុំបំពេញបន្ថែមតាមនីតិវិធីបន្ត។

    ដំណើរការប្រឡងប្រជែងផ្ទៃក្នុងសម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំង ប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានឈានដល់ការ ប្រកាសលទ្ធជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងការចុះហត្ថលេខាដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។

    ការឈានមកដល់ដំណាក់កាលប្រកាសលទ្ធផលនាពេលនេះ គឺបន្ទាប់ពីក្រុមការងារនៃអនុគណៈកម្មការកែ បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចតាមនីតិវិធីយ៉ាងសកម្ម និងហ្មត់ចត់បំផុត ក្នុងការពិនិត្យ ស្រង់ពិន្ទុ ផ្ទៀងផ្ទាត់ និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបូកសរុបពិន្ទុ ព្រម ទាំងធ្វើចំណាត់ថ្នាក់លទ្ធផលដោយត្រឹមត្រូវ គ្មានការចន្លោះប្រហោងឡើយ។

    ពេញមួយដំណើរការនៃការប្រឡងប្រជែងនេះ ត្រូវបានប្រព្រឹត្តទៅស្របតាមបទប្បញ្ញត្តិស្តង់ដាប្រឡងយ៉ាងតឹងរ៉ឹង ដោយមានការឃ្លាំមើល និងត្រួតពិនិត្យយ៉ាងជាប់លាប់គ្រប់ដំណាក់កាលទាំងអស់ពីសំណាក់៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU), អនុគណៈកម្មការពិនិត្យនិង វាយតម្លៃ, អ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត,តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមធ្វើជាសាក្សីដោយផ្ទាល់។

    នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈនៃក្រសួង មុខងារសាធារណៈ បានមានប្រសាសន៍អោយដឹងថា ÷ រាជធានីភ្នំពេញមានតម្រូវការគ្រូបង្រៀនសរុបចំនួន ៨៣១ កន្លែង ទាំង ៤ កម្រិត គឹមតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ។ សរុបមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១,១៥១ នាក់ ប៉ុន្តែលទ្ធផលនៃ ការប្រឡងផ្លូវការបង្ហាញថា មានបេក្ខជនចំនួន ៤៦៦ នាក់ ប៉ុណ្ណោះដែលទទួលបានប៉ុស្តិ៍ ឬសាលារៀនសម្រាប់ផ្ទេរមក។

    ស្ថានភាពនេះធ្វើឱ្យមានតម្រូវការគ្រូដែលនៅសល់ចំនួន ៣៦៥ កន្លែង បន្ថែមទៀត ដែលគណៈកម្មការអន្តរក្រសួងត្រូវបន្តដោះស្រាយ ដើម្បីធានាឱ្យបាននូវការបំពេញគ្រូបង្រៀនគ្រប់គ្រាន់តាមសាលារៀនគោលដៅ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay