វៀតណាមកំពុងពិចារណាដាក់ចេញវិធានការ ធ្វើការងារពីចម្ងាយនិងរៀនតាម Online ក្នុងខេត្ត-ក្រុងសំខាន់ៗមួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់
វៀតណាម៖ វៀតណាមកំពុងពិចារណាដាក់ចេញវិធានការសំខាន់ៗមួយចំនួន ដើម្បីទប់ស្កាត់ការបំពុលខ្យល់ធ្ងន់ធ្ងរក្នុងខេត្ត-ក្រុងជាច្រើននៅភាគខាងជើងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែតុលា។ តាមគម្រោងគឺវិធានការសំខាន់ៗទាំងនោះអាចនឹងត្រូវអនុវត្តនៅក្នុងរដូវរងាខាងមុខនេះ ឬនៅពេលដែលកម្រិតគុណភាពខ្យល់ឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម (AQI ចាប់ពី ៣០១ ឡើងទៅ)។

ប្រភពខាងលើបានបន្តថា ទីក្រុងហាណូយ ដែលរដ្ឋធានីរបស់ប្រទេសវៀតណាមក៏ស្ថិតនៅក្នុងចំណោមទីតាំងរងការបំពុលខ្យល់ធ្ងន់ធ្ងរផងដែរ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា វិធានការសំខាន់ៗ ដែលអាជ្ញាធរគ្រោងដាក់ឱ្យអនុវត្តនោះរួមមាន៖
-អនុញ្ញាតឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ និងប្តូរការសិក្សាទាំងអស់ទៅជាប្រព័ន្ធអនឡាញ
-កំណត់ការប្រើប្រាស់ម៉ូតូឯកជន និងអាចលើកលែងថ្លៃសេវាដឹកជញ្ជូនសាធារណៈ
-ចេញការជូនដំណឹងអំពីការបំពុលខ្យល់យ៉ាងតិច ៣ ដងក្នុងមួយថ្ងៃ និងផ្តល់ឧបករណ៍ការពារដល់អ្នកធ្វើការនៅខាងក្រៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time