ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកពិន័យក្រុមហ៊ុន Meta ជាប្រាក់ ២៥ ពាន់លានដុល្លារ ជុំវិញករណីបំភាន់សាធារណជនអំពីទិន្នន័យអ្នកប្រើប្រាស់អស់រយៈពេល ១១ឆ្នាំ

    BY Pheakdey Tran October 22, 2026
    អាមេរិកពិន័យក្រុមហ៊ុន Meta ជាប្រាក់ ២៥ ពាន់លានដុល្លារ ជុំវិញករណីបំភាន់សាធារណជនអំពីទិន្នន័យអ្នកប្រើប្រាស់អស់រយៈពេល ១១ឆ្នាំ

    អាមេរិក៖ ក្រុមហ៊ុន Meta ដែលជាម្ចាស់បណ្ដាញសង្គម Facebook, Instagram និង WhatsApp ត្រូវបានចៅក្រមនៅរដ្ឋ New Mexico សហរដ្ឋអាមេរិក បង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន ២៥ពាន់លានដុល្លារអាមេរិក ដែលជាប្រាក់ពិនិត្យដ៏ច្រើនមិនធ្លាប់មាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២២​ ខែតុលា។ ការពិន័យនេះត្រូវបានធ្វើឡើងបន្ទាប់ពីតុលាការរកឃើញថា ក្រុមហ៊ុនបានបំភាន់សាធារណជនអស់រយៈពេលជាង ១១ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការប្រមូល ការប្រើប្រាស់ និងការចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook។

    គួរកត់សម្គាល់ថា សេចក្តីសម្រេចខាងលើនេះបានកើតឡើងបន្ទាប់ពីការជំនុំជម្រះក្តីរយៈពេល ២សប្ដាហ៍ ដោយគណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុន Meta បានបំពានច្បាប់រដ្ឋជាង ៤០ លានលើក ព្រមទាំងបានបំភាន់សាធារណជនអំពីការអនុវត្តវិធានការប្រឆាំងនឹងមាតិកាសម្ដែងការស្អប់ខ្ពើមផងដែរ។ ករណីនេះក៏មានទំនាក់ទំនងនឹងរឿងអាស្រូវរបស់ក្រុមហ៊ុន Cambridge Analytica ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់នយោបាយមួយបានប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ ក្នុងការងារប្រឹក្សានយោបាយ រួមទាំងការងារដែលពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។ ទោះជាយ៉ាងណា ក្រុមហ៊ុន Meta បានច្រានចោលការចោទប្រកាន់ និងប្រកាសថានឹងប្ដឹងឧទ្ធរណ៍ ដោយអះអាងថា សេចក្ដីសម្រេចនេះធ្វើឱ្យការធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងរដ្ឋនេះស្ទើរតែមិនអាចទៅរួច៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay