ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបើកយន្តហោះ ៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍យន្តហោះយោធា ២គ្រឿងបុកគ្នានៅហ្វីលីពីន

    BY Pheakdey Tran October 25, 2026
    អ្នកបើកយន្តហោះ ៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍យន្តហោះយោធា ២គ្រឿងបុកគ្នានៅហ្វីលីពីន

    ហ្វីលីពីន៖ មនុស្សចំនួន ៤​នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេការណ៍យន្តហោះយោធា ២គ្រឿងបុកគ្នា​នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែតុលា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងខេត្ត Batangas ភាគខាងត្បូង នៃប្រទេសហ្វីលីពីន។

    បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះយោធាប្រភេទ SF-260 ដែលកំពុងហោះហើរសាកល្បងនៅក្នុងមូលដ្ឋានកងទ័ពជើងអាកាស Fernando Air Base។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤នាក់នោះគឺសុទ្ធតែអ្នកកំពុងហ្វឹកហាត់បើកបរយន្តហោះ ខណៈអាជ្ញាធរហ្វីលីពីនមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណរបស់ពួកគេនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay