ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះស៊ីក្លូន Arnab

    BY Pheakdey Tran October 27, 2026
    ឥណ្ឌាជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះស៊ីក្លូន Arnab

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ជាបន្ទាន់ មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ តាមការព្យាករណ៍ ព្យុះប្រកបដោយគ្រោះថ្នាក់នេះនឹងបោកបក់មកដល់រដ្ឋ Andhra Pradesh នៅព្រឹកថ្ងៃទី២៨ ខែតុលា។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានជម្លៀសពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាពហើយ អាជ្ញាធរឥណ្ឌាក៏បានផ្អាកសេវារថភ្លើងចំនួន ១២ខ្សែជាបណ្តោះអាសន្នសិនផងដែរ ដើម្បីត្រៀមទប់ទល់ជាមួយនឹងឥទ្ធិពលរបស់ព្យុះស៊ីក្លូន Arnab។ បើតាមអាជ្ញាធរឧតុនិយមឥណ្ឌាបានបញ្ជាក់ថា ព្យុះស៊ីក្លូន Arnab អាចនាំមកនូវខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងអាចបង្កឱ្យមានទឹកជំនន់នៅតាមតំបន់ទំនាបមួយចំនួនផងដែរ ខណៈឥទ្ធិពលរបស់ព្យុះក៏អាចបង្កការគំរាមគំហែងដល់អាយុជីវិតប្រជាពលរដ្ឋផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay