រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរើសប្រជាពលរដ្ឋខ្មែរ ចូលបំពេញកាតព្វកិច្ចយោធា ចំនួន១០ ០០០នាក់ សម្រាប់ឆ្នាំ២០២៦
ភ្នំពេញ៖ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា លើអនុក្រឹត្យ ស្តីពីការជ្រើសរើសប្រជាពលរដ្ឋខ្មែរ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ចំនួន១០ ០០០នាក់ សម្រាប់ឆ្នាំ២០២៦។

តាមរយៈអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចុះហត្ថលេខា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានសម្រេចថា ត្រូវបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ ដល់ ២៥ ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន១០ ០០០នាក់ សម្រាប់ឆ្នាំ២០២៦។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គ្រោងបើកវគ្គដំបូងនៅដើមខែវិច្ឆិកា ពោលគឺកំណត់យកថ្ងៃទី៩ វិច្ឆិកា ដែលត្រូវជាថ្ងៃកំណើតកងទ័ព និងថ្ងៃបុណ្យឯករាជ្យជាតិ គឺជាថ្ងៃដែលចាប់ផ្តើមអនុវត្ត នូវគោលការណ៍ និងការអនុវត្តច្បាប់កាតព្វកិច្ចជាប្រវត្តិសាស្ត្រ ដើម្បីចូលរួមក្នុងការពង្រឹងកងទ័ព ហើយនឹងបន្តរើសរាល់ឆ្នាំ តាមតម្រូវការជាក់ស្តែងរបស់កងទ័ព ។
គួរដឹងថាក្នុងរយៈពេល១៣ថ្ងៃ មានយុវជនគ្រប់អាយុបំពេញកាតព្វយោធា បានដាក់ពាក្យ ជិត១ម៉ឺន៥ពាន់នាក់ ដើម្បីធ្វើការហ្វឹកហ្វឺន៕



ប្រភព វិទ្យុជាតិកម្ពុជា