ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះស៊ីក្លូន Arnab នៅឥណ្ឌា បានបណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និងជាង ១៨ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey Tran October 29, 2026
    ព្យុះស៊ីក្លូន Arnab នៅឥណ្ឌា បានបណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និងជាង ១៨ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះស៊ីក្លូន Arnab នៅតំបន់ឆ្នេរភាគខាងកើត នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី២៨ ខែតុលា។ ឥទ្ធិរបស់ព្យុះក៏បានបង្ខំឱ្យពលរដ្ឋឥណ្ឌាជាង ១៨០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។

    ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់និងជម្លៀសខ្លួនជាច្រើននាក់ហើយ ព្យុះស៊ីក្លូន Arnab បានបំផ្លាញផ្ទះអស់ប្រមាណជា ១៨០ខ្នង បំផ្លាញដំណាំកសិកម្មអស់ជាច្រើនកន្លែង កាត់ផ្តាច់ចរន្តអគ្គិសនីក្នុងទីតាំងមួយចំនួន និងបង្កឱ្យមានទឹកជំនន់នៅតាមតំបន់ទំនាបមួយចំនួនផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗអាជ្ញាធរឥណ្ឌា បានសម្រេចបិទសាលារៀនមួយចំនួន ផ្អាកសេវារថភ្លើង និងលុបចោលជើងហោះហើរមួយចំនួន ហើយប្រតិបត្តិការនៅអាកាសយានដ្ឋានចំនួន ៣ ក្នុងរដ្ឋ Andhra Pradesh ត្រូវបានផ្អាកជាបណ្តោះអាសន្ន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay