ខ្មែរណូត

ស្វែងរក

  • PR

    មជ្ឈមណ្ឌលជិះសេះបែបខ្មែរសម័យទំនើប នឹងមានរូបរាងបែបណា? បេក្ខភាព Top 30 បង្ហាញស្នាដៃរចនាប្រជែងដណ្តើមកៅអី Top 10

    BY tey mira October 31, 2026
    មជ្ឈមណ្ឌលជិះសេះបែបខ្មែរសម័យទំនើប នឹងមានរូបរាងបែបណា? បេក្ខភាព Top 30 បង្ហាញស្នាដៃរចនាប្រជែងដណ្តើមកៅអី Top 10

    (ភ្នំពេញ)៖ កែប្រែផ្ទៃដីទំហំ ៨,៩ ហិកតាទៅជាមជ្ឈមណ្ឌលជិះសេះបែបខ្មែរសម័យទំនើប គឺជាវិញ្ញាសាប្រកួតប្រជែងក្នុងកម្មវិធី Heritage Through Equestrian Design Architecture Competition ដែលបើកឱកាសឱ្យស្ថាបត្យករខ្មែរ បានបញ្ចេញគំនិតរចនាថ្មីតាមរយៈប្លង់ស្ថាបត្យកម្មរបស់ខ្លួន។ ក្រោយឆ្លងកាត់ការជ្រើសរើសចេញពីស្នាដៃដាក់ប្រកួតសរុបចំនួន ៤៧ រួចមក ក្រុមបេក្ខភាព Top 30 បានឈានមកដល់វគ្គធ្វើបទបង្ហាញ ដើម្បីប្រជែងដណ្តើមកៅអី Top 10។

    ក្រុមនីមួយៗមានពេល ១៥ នាទីសម្រាប់ធ្វើបទបង្ហាញ និងឆ្លើយសំណួររបស់គណៈកម្មការ ដោយប្លង់នីមួយៗ បាននាំមកនូវការបកស្រាយអត្តសញ្ញាណស្ថាបត្យកម្មខ្មែរតាមរបៀបខុសៗគ្នា។ ជាពិសេស គឹភាពស្រស់ស្អាតនៃស្ថាបត្យកម្ម ត្រូវដើរទន្ទឹមគ្នានឹងសុខុមាលភាព សុវត្ថិភាព និងបរិយាកាសកម្សាន្តរបស់ភ្ញៀវទេសចរ និងសេះផងដែរ។ ក្រោយការវាយតម្លៃពីគណកម្មការក្នុងវគ្គនេះ ក្រុមចំនួន ១០ នឹងត្រូវបានជ្រើសរើសឱ្យបន្តទៅវគ្គបន្ទាប់។

    គួរបញ្ជាក់ផងដែរថា ការប្រកួតរចនា Heritage Through Equestrian Design Architecture Competition ត្រូវបានផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន ជីប ម៉ុង និង LAY GREEN សហការជាមួយសមាគមស្ថាបត្យករខ្មែរ ដើម្បីបើកឱកាសឱ្យកូនខ្មែរបានយកគំនិតរចនាថ្មីៗមកសាកល្បងលើគម្រោងសាងសង់ជាក់ស្តែង អមជាមួយប្រាក់រង្វាន់សរុប ១១,០០០ ដុល្លារ។ ក្នុងនោះ ជ័យលាភីលេខ ១ នឹងទទួលបាន ៥,០០០ ដុល្លារ, ជ័យលាភីលេខ ២ ទទួលបាន ៣,០០០ ដុល្លារ, ជ័យលាភីលេខ ៣ ចំនួន ២,០០០ ដុល្លារ, និងរង្វាន់ប្រជាប្រិយភាពចំនួន ១,០០០ ដុល្លារ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay