ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម

    BY hor nita October 31, 2026
    កម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ បានឱ្យដឹងថា ប្រទេសកម្ពុជា និងដាណឺម៉ាក ចុះអនុស្សារណៈបើកផ្លូវធ្វើការពិគ្រោះយោបល់ជាទៀងទាត់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីស្តីការក្រសួង។

    ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Christian Tobias Bayer Tygesen ប្រធាននាយកដ្ឋានកិច្ចការអាស៊ី អូសេអានី អាម៉រិកឡាទីន ការីបៀន និងអាម៉េរិក នៃក្រសួងការបរទេសដាណឺម៉ាក បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រដាណឺម៉ាក។

    កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-ដាណឺម៉ាក ដោយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃយោគយល់គ្នាស្តីពីកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងប្រទេសទាំងពីរ។

    អនុស្សារណៈនៃយោគយល់គ្នានេះគឺជាការបើកផ្លូវដល់កម្ពុជា និងដាណឺម៉ាក ធ្វើការពិគ្រោះយោបល់ជាទៀងទាត់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដែលជាប្រយោជន៍ទៅវិញទៅមក ហើយវាក៏ជាវេទិកាដើមី្បផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងកម្រិតឧត្តមមន្ត្រីនៃក្រសួងការបរទេស នៃប្រទេសទាំងពីរ ផងដែរ។ កិច្ចប្រជុំលើកទីពីរនឹងប្រព្រឹត្តទៅនៅប្រទេសដាណឺម៉ាក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay