ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ជិះយន្តហោះ​ក្នុងកម្ពស់ទាបខុសប្រក្រតីជុំវិញសេតវិមានដើម្បីអបអរពិធីបុណ្យ Halloween តែបណ្តាលឱ្យជើងហោះហើរជាង ២០០ជើងត្រូវពន្យាពេលជាប​ន្ទាន់

    BY Pheakdey Tran October 31, 2026
    លោក ដូណាល់ ត្រាំ ជិះយន្តហោះ​ក្នុងកម្ពស់ទាបខុសប្រក្រតីជុំវិញសេតវិមានដើម្បីអបអរពិធីបុណ្យ Halloween តែបណ្តាលឱ្យជើងហោះហើរជាង ២០០ជើងត្រូវពន្យាពេលជាប​ន្ទាន់

    អាមេរិក៖ យន្តហោះរបស់ប្រធានាធិបតីអាមេរិក ដែលគេហៅថា Air Force One បានហោះហើរពីលើសេតវិមានចំនួន ២លើក ក្នុងកម្ពស់ទាបជាងធម្មតា ដើម្បីជាការអបអរក្នុងកម្មវិធីជប់លៀងបុណ្យ Halloween ខណៈការហោះហើរបែបកម្សាន្តនេះបានធ្វើឱ្យជើងហោះហើរដឹកអ្នកដំណើរជាង ២០០ជើងត្រូវបានពន្យាពេលជាបន្ទាន់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា វិធីជប់លៀងបុណ្យ Halloween នៅក្នុងសេតវិមាននោះត្រូវបានរៀបចំឡើងដោយ លោក ដូលណាល់ ត្រាំ ហើយលោកក៏មានវត្តមាននៅក្នុងយន្តហោះ Air Force One ផងដែរ ក្នុងអំឡុងពេលយន្តហោះកំពុងហោះហើរពីលើសេតវិមាននោះ។

    ប្រភពខាងលើបានបន្តថា​ ការហោះហើរនេះបានធ្វើឱ្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) សម្រេចផ្អាកចរាចរណ៍ផ្លូវអាកាសជាបណ្ដោះអាសន្ននៅអាកាសយានដ្ឋានជាតិរ៉ូណាល់ រីហ្គែន វ៉ាស៊ីនតោន (Reagan Washington National Airport) និងបណ្ដាលឱ្យជើងហោះហើរជាច្រើនត្រូវពន្យារពេល។ យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានបញ្ជាក់ថា ជើងហោះហើរសរុបចំនួន ២០២ ត្រូវពន្យារពេល ដោយក្នុងនោះ មានទាំងជើងហោះហើរចេញ និងជើងហោះហើរចូលក្នុងអាកាសយានដ្ឋានជាតិរ៉ូណាល់ រីហ្គែន វ៉ាស៊ីនតោនផងដែរ។ ហេតុការណ៍នេះបានបង្កការព្រួយបារម្ភដល់មន្ត្រី និងសមាជិកក្រុមប្រឹក្សាក្រុងវ៉ាស៊ីនតោន ដោយសារពួកគេអះអាងថា អាជ្ញាធរ ប្រជាពលរដ្ឋ និងអាកាសយានដ្ឋានទទួលបានការជូនដំណឹងជាមុនត្រឹមតែ ១៥នាទីប៉ុណ្ណោះ ខណៈមន្ត្រីក្រុមហ៊ុនអាកាសចរណ៍ក៏បានទទួលដំណឹងមិនដល់ ១ម៉ោងមុនការហោះហើរដែរ។ គួរកត់សម្គាល់ថា​​ លោក ដូណាល់ត្រាំ ត្រូវបានគេកត់សម្គាល់ថា ចូលចិត្តការហោះហើរបែបនេះ ហើយវាជារឿងដែលតែងកើតមាននៅក្នុងព្រឹត្តិការណ៍កីឡាធំៗដែលលោកបានចូលរួម៕

    អត្ថបទ​៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay