ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅតំបន់ព្រំដែនបឹងត្រកួន ខណៈកងកម្លាំងថៃនៅតែបន្តរំលោភបំពាន

    BY hor nita November 3, 2026
    កម្ពុជាសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពនៅតំបន់ព្រំដែនបឹងត្រកួន ខណៈកងកម្លាំងថៃនៅតែបន្តរំលោភបំពាន

    (ខេត្តបន្ទាយមានជ័យ)៖ យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក កងកម្លាំងយោធាថៃនៅតែបន្តសកម្មភាពដែលបង្កភាពតានតឹងដដែល រួមមានការរាយបន្លាលួស ការជីកប្រឡាយ និងសាងសង់លេណដ្ឋានថ្មីៗ។ ក្រៅពីនេះ កងកម្លាំងថៃត្រូវបានចោទប្រកាន់ថា បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ រួមទាំងការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

    ទង្វើទាំងនេះបានបង្កជាក្តីព្រួយបារម្ភ និងការភ័យខ្លាចយ៉ាងខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ៧,៨៧៣នាក់ ស្មើនឹង ១,៨៦៩គ្រួសារ (ក្នុងនោះមានកុមារ ១,៨៤៧នាក់) នៅតែមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាននៅឡើយ។

    ឆ្លើយតបនឹងស្ថានភាពនេះ ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ជាថ្មីពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា រួមទាំងផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម។ កម្ពុជាបានប្រកាសជាដាច់ខាតថា មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

    ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្តយ៉ាងស្មោះត្រង់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវរាល់កិច្ចព្រមព្រៀងសន្តិភាពនានា រួមទាំងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចព្រមព្រៀងសន្តិភាពកន្លងមក ដើម្បីឆ្ពោះទៅរកការវិលត្រឡប់ទៅរកប្រក្រតីភាព និងសន្តិភាពនៅតាមបណ្តោយព្រំដែនជាថ្មី៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay