ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា បន្តធ្វើការជាមួយ វៀតណាម-ឡាវ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងសារធាតុខុសច្បាប់

    BY tey mira November 3, 2026
    កម្ពុជា បន្តធ្វើការជាមួយ វៀតណាម-ឡាវ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងសារធាតុខុសច្បាប់

    ភ្នំពេញ ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។

    ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ត្រីភាគី ទ្វេភាគី កម្ពុជា-ឡាវ-វៀតណាម លើកទី១៩ ស្ដីពី កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាង កម្ពុជា វៀតណាម និងឡាវ មិនគួរបញ្ចប់ត្រឹមការឯកភាពលើគោលការណ៍ទូទៅនោះទេ ប៉ុន្តែត្រូវបន្តប្រែក្លាយការឯកភាពទាំងនេះ ទៅជាសកម្មភាពជាក់ស្តែងដែលអាចអនុវត្តបាន និងវាយតម្លៃលទ្ធផលបាន។

    ឯកឧត្តមបន្ដថា ក្នុងន័យនេះ កត្តាចាំបាច់បំផុតនោះ គឺការកំណត់វិស័យអាទិភាពរួម ការបែងចែកតួនាទី ការទទួលខុសត្រូវរបស់ស្ថាប័នពាក់ព័ន្ធ ការកំណត់ចំណុចទំនាក់ទំនងសម្រាប់ ការសម្របសម្រួល និងការពិនិត្យវឌ្ឍនភាពជាប្រចាំ ដើម្បីកំណត់បញ្ហាប្រឈម និងដាក់ចេញដំណោះស្រាយសមស្រប។

    ឯកឧត្តមនេត សាវឿន មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការបន្តរក្សាការសន្ទនា ការជឿទុកចិត្ត និងការសហការយ៉ាងជិតស្និទ្ធ នឹងជួយឱ្យកិច្ចសហប្រតិបត្តិការ ត្រីភាគីកាន់តែមានភាពរឹងមាំ និងទទួលបានលទ្ធផលកាន់តែប្រសើរ។

    សំឡេង “ខ្ញុំសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភាគីវៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធ ដោយឈរលើស្មារតីសាមគ្គីភាព ការគោរពគ្នា ទៅវិញទៅមក និងការទទួលខុសត្រូវរួម”។

    ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន មានជំនឿយ៉ាងមុតមាំថា តាមរយៈការរួមកម្លាំង និងការសហការប្រកបដោយភាពស្មោះត្រង់ និងប្រសិទ្ធភាព រវាងប្រទេសទាំង៣នឹងអាចការពារប្រទេស និងប្រជាជនទាំងបីប្រទេសឱ្យមានសន្តិសុខ និងសុវត្ថិភាពកាន់តែប្រសើរ ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងតំបន់អាស៊ាន និងពិភពលោកដែលមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ៕

    ប្រភព វិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay