ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់បានលួចនាឡិកាប្រណិតតម្លៃជិត ៣០ម៉ឺនដុល្លារ ពីហាងមួយកន្លែងនៅជប៉ុនដោយសុវត្ថិភាព តែក្រោយមកក៏ផ្ញើនាឡិកាទៅហាងវិញដោយភ្ជាប់ជាមួយលិខិត «សុំទោស»​ មួយសន្លឹក

    BY Pheakdey Tran November 3, 2026
    បុរសម្នាក់បានលួចនាឡិកាប្រណិតតម្លៃជិត ៣០ម៉ឺនដុល្លារ ពីហាងមួយកន្លែងនៅជប៉ុនដោយសុវត្ថិភាព តែក្រោយមកក៏ផ្ញើនាឡិកាទៅហាងវិញដោយភ្ជាប់ជាមួយលិខិត «សុំទោស»​ មួយសន្លឹក

    ជប៉ុន៖ បុរសម្នាក់បានលួចនាឡិកាប្រណិតមួយគ្រឿង ដែលមានតម្លៃជាង ២៩០,០០០ ដុល្លារអាមេរិក ពីហាងមួយកន្លែងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន តែក្រោយមកគាត់ក៏បានផ្ញើនាឡិកានោះទៅកាន់ហាងវិញដោយភ្ជាប់ជាមួយលិខិតមួយសន្លឹកសរសេរថា “សូមទោស”។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែវិច្ឆិកា បានបញ្ជាក់ថា នាឡិកាប្រណិតនោះជានាឡិកាម៉ាក Swiss luxury  ប្រភេទ Audemars Piguet។

    ប្រភពខាងលើបានបន្តថា សកម្មភាពលួចបានកើតឡើងនៅក្នុងអំឡុងខែតុលាកន្លងមកទៅ ដោយនៅពេលនោះបុរសជាចោបានបន្លំធ្វើជាអតិថិជនដើរចូលទៅក្នុងហាង និងបានសុំពាក់លនាឡិកា ហើយបន្ទាប់មកក៏បានរត់គេចចេញពីហាងទាំងពាក់នាឡិកានោះនៅនឹងដៃ។ យ៉ាងណាក្តីនៅដើមសប្តាហ៍នេះ​ ស្រាប់តែគាត់បានផ្ញើនាឡិកានោះទៅកាន់ហាងវិញអមជាមួយលិខិតសូមទោសមួយសន្លឹក ហើយបន្ទាប់ពីក្រុមអ្នកជំនាញបានពិនិត្យយ៉ាងល្អិតល្អន់ គឺបានបញ្ជាក់ថា វាពិតជានាឡិកាដែលត្រូវបានលួចនោះពិតប្រាកដ។ ទោះជាយ៉ាងណា ប៉ូលិសទីក្រុងតូក្យូនៅតែបន្តស្វែងរកជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ពីបទលួចទ្រព្យសម្បត្តិ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay