ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋសភា ចាប់ដៃជាមួយរាជរដ្ឋាភិបាល និងសមាគមគ្រូពេទ្យជំនាញ ត្រៀមរៀបចំសិក្ខាសាលាទ្រង់ទ្រាយធំ ប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម ស្របពេលជំងឺមិនឆ្លងមួយនេះបន្តស្ថិតក្នុងសញ្ញាអាសន្នសុខភាព

    BY tey mira November 4, 2026
    រដ្ឋសភា ចាប់ដៃជាមួយរាជរដ្ឋាភិបាល និងសមាគមគ្រូពេទ្យជំនាញ ត្រៀមរៀបចំសិក្ខាសាលាទ្រង់ទ្រាយធំ ប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម ស្របពេលជំងឺមិនឆ្លងមួយនេះបន្តស្ថិតក្នុងសញ្ញាអាសន្នសុខភាព

    ស្របពេលដែលជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅតែបន្តស្ថិតក្នុងសញ្ញាប្រកាសអាសន្នសុខភាពសាធារណៈសម្រាប់កម្ពុជា ក៏ដូចជាក្នុងតំបន់ ស្ថាប័ននីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រ បានសម្រេចរួមដៃគ្នារៀបចំសិក្ខាសាលាទ្រង់ទ្រាយធំ អប់រំផ្សព្វផ្សាយពលរដ្ឋ ប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរ៉ាំរ៉ៃមួយនេះចំពោះសង្គមជាតិ។

    នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួងសុខាភិបាល និងសមាគមគ្រូពេទ្យទឹកនោមផ្អែមប្រចាំនៅកម្ពុជា (CADET) ដឹកនាំដោយ ឯកឧត្តមសាស្ត្រា ចារ្យជំនួយ ស៊ុ សត្ថា ដើម្បីត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយបញ្ជ្រាប

    ការយល់ដឹងជាលក្ខណៈទ្រង់ទ្រាយធំនាពេលខាងមុខ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រជាសមាជិក សមាជិកាគណៈកម្មការទី៨ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងប្រចាំការ។

    ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានសង្កត់ធ្ងន់ថា ជំងឺទឹកនោមផ្អែមនាពេលបច្ចុប្បន្នកំពុងមានសន្ទុះកើនឡើងគួរឱ្យព្រួយបារម្ភ ដែលបញ្ហានេះប្រៀបបាននឹង «អន្ទាក់សេដ្ឋកិច្ច» អាចរុញច្រានប្រជាពលរដ្ឋឱ្យធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែខ្លាំង តាមរយៈបន្ទុកចំណាយខ្ពស់លើការព្យាបាល និងការបាត់បង់លទ្ធភាពបំពេញការងារ។

    លើសពីនេះ កំណើនអ្នកជំងឺក៏នឹងក្លាយជាបន្ទុកថវិកាយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមានសុខភាពរឹងមាំ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិនឹងប្រព្រឹត្តទៅប្រកបដោយចីរភាព និងបរិយាបន្ន។ លោកជំទាវប្រធានគណៈកម្មការទី៨ បានគូសបញ្ជាក់បន្ថែមថា រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តែងតែគិតគូរជាអាទិភាពចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងយន្តការតាមដាន និងគាំពារសុខភាពសង្គមយ៉ាងសកម្ម។

    ជាក់ស្តែង គណៈកម្មការទី៨ បានចុះបំពេញបេសកកម្មដោយផ្ទាល់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ដោយបានធ្វើការពិនិត្យដោយ ផ្ទាល់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ ឱ្យធានាការផ្គត់ផ្គង់ឱសថព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមឱ្យបានគ្រប់គ្រាន់នៅកម្រិតមូលដ្ឋាន ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍តេស្តជាតិស្ករនៅតាមមណ្ឌលសុខភាព ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការពិនិត្យសុខភាព ដោយមិនបាច់ធ្វើដំណើរឆ្ងាយ។

    ទន្ទឹមគ្នានេះ លោកជំទាវក៏បានអញ្ជើញថ្នាក់ដឹកនាំក្រសួងសុខាភិបាលមកប្រជុំពិភាក្សាការងារ ដើម្បីរិះរកយន្តការរួម សំដៅពង្រីកការផ្សព្វផ្សាយអប់រំសុខភាពឱ្យជ្រាបចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ធានាការផ្តល់សេវាសុខាភិបាលប្រកបដោយសមធម៌ គ្មានការរើសអើង និងមិនទុកនរណាម្នាក់ចោលផងដែរ។

    ជាមួយគ្នានេះ គណៈកម្មការទី៨ ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាសនានា ដើម្បីផ្សព្វផ្សាយពីវិធានការបង្ការជំងឺទឹកនោមផ្អែម ជាពិសេសការអប់រំអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងហួសកម្រិត។

    ឯកឧត្តមសាស្ត្រាចារ្យជំនួយ ស៊ុ សត្ថា ប្រធានសមាគម CADET បានលើកឡើងថា សិក្ខាសាលាខាងមុខនេះ ជាជំហានគន្លឹះក្នុងការបញ្ជ្រាបចំណេះដឹងវេជ្ជសាស្ត្រដល់សាធារណជន អំពីកត្តាហានិភ័យ សញ្ញាព្រមានដំបូង និងផលវិបាកធ្ងន់ធ្ងរនៃជំងឺ។

    ទន្ទឹមគ្នានេះ កម្មវិធីនឹងផ្តល់ការណែនាំពីវិធានការបង្ការ និងការថែទាំជាក់ស្តែង រួមមាន៖ ការជ្រើសរើសរបបអាហារូបត្ថម្ភត្រឹមត្រូវ ការកាត់បន្ថយអាហារកែច្នៃ និងភេសជ្ជៈផ្អែម ការធ្វើលំហាត់ប្រាណ ការពិនិត្យសុខភាពទៀងទាត់ និងការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ

    តាមវេជ្ជបញ្ជា។ សិក្ខាសាលានេះក៏នឹងពង្រឹងកិច្ចសហការជិតស្និទ្ធរវាងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងថ្នាក់ដឹកនាំសាសនាធំៗនៅកម្ពុជា ដើម្បីរួមគ្នាផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យបានចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

    សូមបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ គ្រោងនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម» នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដោយមានការចូលរួមពី ថ្នាក់ដឹកនាំថ្នាក់ស្ថាប័ន

    នីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល, តំណាងក្រសួងសុខាភិបាល, វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងថ្នាក់ដឹកនាំសាសនាធំៗនៅកម្ពុជា និងជាពិសេសគឺបងប្អូនកម្មករ-កម្មការិនីរោងចក្រ ដើម្បីប្រែក្លាយការប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែមឱ្យទៅជាចលនាសង្គមដ៏ផុសផុល និងទូលំទូលាយ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay