អន្តរជាតិ
នៅសុខៗស្រាប់តែកំពូលចេតិយបុរាណក្នុងវត្តដ៏ល្បីមួយកន្លែងនៅថៃ បានបាក់ខ្ទេចដោយគ្មានមូលហេតុ
BY Pheakdey Tran
November 4, 2026
ថៃ៖ ផ្នែកខាងលើនៃចេតិយនៅក្នុងវត្តដ៏ល្បីល្បាញមួយកន្លែងនៅប្រទេសថៃបានបាក់រលំភ្លាមៗដោយគ្មានមូលហេតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤ ខែវិច្ឆិកា។ វត្តដែលជាកន្លែងកើតហេតុខាងលើនេះមានឈ្មោះថា Wat Nong Hoi និងមានទីតាំងស្ថិតនៅក្នុងស្រុកដយឡូ ខេត្តឈៀងម៉ៃ។

ប្រភពខាងលើបានបន្តថា កំពូលចេតិយបានបាក់ខ្ទេចដល់គល់ និងបន្សល់ទុកកម្ទេចឥដ្ឋ បាយអ និងបេតុងរាយប៉ាយពេញបរិវេណជុំវិញ។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ តែអាជ្ញាធរមូលដ្ឋានបានសម្រេចបិទតំបន់ជុំវិញចេតិយ ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមានពីការបាក់រលំបន្ថែមទៀត។ ជាមួយគ្នានេះ ក្រុមវិស្វករ និងអ្នកជំនាញកំពុងត្រួតពិនិត្យរចនាសម្ព័ន្ធដែលនៅសល់ ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមូលហេតុដែលបណ្តាលឱ្យចេតិយបាក់រលំភ្លាមៗដូចនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia