ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការកូរ៉េខាងត្បូងកាត់ទោសបុរស ៣នាក់ឱ្យជាប់ពន្ធនាគារ ៨ខែ ក្នុងករណីយកកាំភ្លើងកែច្នៃទៅបាញ់សត្វឆ្កែចំនួន ២ក្បាល

    BY Pheakdey Tran November 4, 2026
    តុលាការកូរ៉េខាងត្បូងកាត់ទោសបុរស ៣នាក់ឱ្យជាប់ពន្ធនាគារ ៨ខែ ក្នុងករណីយកកាំភ្លើងកែច្នៃទៅបាញ់សត្វឆ្កែចំនួន ២ក្បាល

    កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងចំនួន ៣នាក់ ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល ៨ខែ ក្នុងករណីយកកាំភ្លើងកែច្នៃទៅបាញ់សត្វឆ្កែចំនួន ២ក្បាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែវិច្ឆិកា។ សកម្មភាពដ៏ឃោឃៅនេះបានបណ្តាលឱ្យសត្វឆ្កែ ១ក្បាលត្រូវបាត់បង់ជីវិត និង ១ក្បាលទៀតត្រូវរងរបួសចំភ្នែកធ្ងន់ធ្ងរ រហូតត្រូវវះកាត់យកភ្នែកចេញតែម្តង។

    ប្រភពខាងលើបានបន្តថា បុរសទាំង ៣នាក់នេះមានអាយុជាង ២០ឆ្នាំ ដោយក្នុងនោះមានបុរសចំនួន ២នាក់ជាទាហានម៉ារីន ហើយហេតុការណ៍បានកើតឡើងនៅក្នុងទីក្រុង Geoje ខេត្ត South Gyeongsang កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ខណៈការផ្តន្ទាទោសជាផ្លូវការទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីនេះ។ ទោះជាយ៉ាងណា តុលាការមិនបានបញ្ជាឱ្យឃុំខ្លួនជនល្មើសភ្លាមៗនោះទេ ដោយទុកពេលឱ្យពួកគេអាចចរចាសំណងជាមួយម្ចាស់សត្វឆ្កែ ប៉ុន្តែភាគីម្ចាស់សត្វបានបញ្ជាក់ថា មិនយល់ព្រមលើការសម្របសម្រួលឡើយ។ គួរឱ្យដឹងថា មុនការប្រកាសសាលក្រម ក្រុមអ្នកការពារសិទ្ធិសត្វបានដាក់ញត្តិ ដែលមានហត្ថលេខាគាំទ្រចំនួន ១២០,០០០នាក់ ខណៈក្រុមអតីតយុទ្ធជនម៉ារីនបានដាក់ញត្តិមួយទៀតដែលមានហត្ថលេខាចំនួន ១០០,០០០នាក់ ដើម្បីទាមទារឱ្យមានការដាក់ទោសធ្ងន់ធ្ងរចំពោះជនល្មើសក្នុងករណីដ៏ចម្រូងចម្រាសខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay