ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងហោះហើរចំនួន ៧ នៅអឺរ៉ុប ត្រូវបានចុះឆែកឆេរនិងផ្លាស់ប្តូរទិសដៅជាបន្ទាន់ ក្រោយអាជ្ញាធរទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក

    BY Pheakdey Tran November 4, 2026
    ជើងហោះហើរចំនួន ៧ នៅអឺរ៉ុប ត្រូវបានចុះឆែកឆេរនិងផ្លាស់ប្តូរទិសដៅជាបន្ទាន់ ក្រោយអាជ្ញាធរទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក

    អឺរ៉ុប៖ យន្តហោះដឹកអ្នកដំណើរយ៉ាងហោចណាស់ចំនួន ៧គ្រឿង ត្រូវបានអាជ្ញាធរចុះឆែកឆេរ និងសម្រេចឱ្យផ្លាស់ប្តូរទិសដៅហោះហើរជាបន្ទាន់ ក្រោយទទួលបានសារគំរាមកំហែងពីការដាក់គ្រាប់បែកជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៤ ខែវិច្ឆិកា។ យន្តហោះដឹកអ្នកដំណើរទាំងនោះគឺសុទ្ធតែជាជើងហោះហើរនៅក្នុងតំបន់អឺរ៉ុប ដែលរួមមាននៅក្នុងប្រទេសអ៊ីតាលី អេស្ប៉ាញ ប៉ូឡូញ និងប្រទេសប៊ុលហ្ការី។

    យ៉ាងណាក្តី ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីកងកម្លាំងជំនាញ និងក្រុមដោះមីន ទៅលើក្រុមអ្នកដំណើរ អីវ៉ាន់ និងគ្រប់ផ្នែកនៃយន្តហោះទាំងអស់ គឺពុំបានរកឃើញគ្រឿងផ្ទុះ ឬសារធាតុផ្ទុះណាមួយឡើយ។ រដ្ឋាភិបាលអង់គ្លេស និងអាជ្ញាធរពាក់ព័ន្ធបានបញ្ជាក់ថា នេះគឺជា “ការគំរាមកំហែងក្លែងក្លាយក្នុងចេតនាអាក្រក់” (Malicious hoax threats)។ ប្រភពខាងលើបានបន្ត ការផ្ញើសារគំរាមកំហែងក្នុងពេលដំណាលគ្នាយ៉ាងទូលំទូលាយបែបនេះ គឺជាសកម្មភាពរៀបចំឡើងដោយចេតនាយ៉ាងច្បាស់លាស់ ដើម្បីបង្កការរំខានដល់ប្រព័ន្ធអាកាសចរណ៍។គិតត្រឹមពេលនេះ អាជ្ញាធរនៃប្រទេសពាក់ព័ន្ធកំពុងធ្វើការសហការគ្នាដើម្បីស៊ើបអង្កេត និងស្វែងរកប្រភពដើមនៃករណីខាងលើនេះ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay