ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា សង្គ្រាមអ៊ីរ៉ង់ជាមូលហេតុធំមួយនាំឱ្យគណបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែលោកនឹងធ្វើសង្គ្រាមនេះម្តងទៀតប្រសិនបើចាំបាច់

    BY Pheakdey Tran November 5, 2026
    លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា សង្គ្រាមអ៊ីរ៉ង់ជាមូលហេតុធំមួយនាំឱ្យគណបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែលោកនឹងធ្វើសង្គ្រាមនេះម្តងទៀតប្រសិនបើចាំបាច់

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ចំពោះការលើកឡើងថា សង្គ្រាមជាមួយអ៊ីរ៉ង់ជាមូលហេតុធំមួយ ដែលធ្វើឱ្យគណបក្សសាធារណរដ្ឋរបស់លោកបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ប្រសិនបើចាំបាច់ លោកនៅតែសម្រេចចិត្តធ្វើសង្គ្រាមនេះម្តងទៀត។

    ការថ្លែងរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអនុប្រធានាធិបតី J.D. Vance បានចោទប្រកាន់ដោយផ្ទាល់ថា សង្គ្រាមជាមួយអ៊ីរ៉ង់គឺជាមូលហេតុនៃការបរាជ័យរបស់គណបក្សសាធារណរដ្ឋ។ នៅចំពោះមុខការចោទប្រ​កាន់នេះ ក្រុ​មអ្នកវិភាគនយោបាយអាមេរិកបានមើលឃើញថា វាអាចជាសញ្ញានៃការចាប់ផ្តើមការប្រកួតប្រជែងផ្ទៃក្នុងគណបក្សសាធារណរដ្ឋ ដើម្បីស្នងតំណែងលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគណបក្សប្រជាធិបតេយ្យបានទទួលជ័យជម្នះយ៉ាងធំធេង ដោយដណ្តើមយកការគ្រប់គ្រងទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រពីគណបក្សសាធារណរដ្ឋ ហើយជ័យជម្នះនេះនឹងផ្តល់ឱ្យគណបក្សប្រជាធិបតេយ្យនូវឱកាសកាន់តែច្រើនក្នុងការរារាំងរបៀបវារៈនយោបាយរបស់លោក ដូណាល់ ត្រាំ និងត្រួតពិនិត្យសកម្មភាពរដ្ឋបាលរបស់លោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay