ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! ជើងហោះហើរត្រង់ (CHARTER FLIGHT) ពីទីក្រុងប្រាហ្ក មកខេត្ត ព្រះសីហនុ នឹងត្រៀមដំណើរការចុងឆ្នាំ២០២៦ នេះ

    BY hor nita November 5, 2026
    ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! ជើងហោះហើរត្រង់ (CHARTER FLIGHT) ពីទីក្រុងប្រាហ្ក មកខេត្ត ព្រះសីហនុ នឹងត្រៀមដំណើរការចុងឆ្នាំ២០២៦ នេះ

    (ទីក្រុងប្រាង្គ-សាធារណរដ្ឋឆែក)៖ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦  តបតាមការអញ្ជើញរបស់ក្រុមហ៊ុន ទេសចរណ៍ DERTOUR Group (EXIM tours & FISCHER) ដែលមានមូលដ្ឋាននៅសាធារណរដ្ឋឆែក ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាល ខេត្ត ព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចូលរួមវេទិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅ កាន់ទីផ្សារប្រទេសឆែក និងតំបន់អឺរ៉ុប។

    អ្វីដែលជាចំណុចសំខាន់ និងជាប្រវត្តិសាស្ត្រនៃវេទិកានេះ គឺការផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការជើងហោះហើរតាមរដូវកាល (Charter Flight) ជាលើកដំបូងបង្អស់ពីទីក្រុងប្រាហ្ក (Prague) សាធារណរដ្ឋឆែក មកកាន់ខេត្តព្រះសីហនុ ដែលគ្រោងចាប់ផ្តើមពី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៧។ គម្រោងនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន DERTOUR Group ដោយភ្ជាប់ជាមួយកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរអឺរ៉ុបមកកាន់គោលដៅ ទេសចរណ៍ឆ្នេរសមុទ្រ និងកោះធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជា។

    ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីសក្តានុពលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ របស់ខេត្តព្រះសីហនុ ខណៈដែលតំណាងរីសតជាច្រើននៅលើកោះរ៉ុង ក៏បានចូលរួមធ្វើបទបង្ហាញណែនាំអំពីសេវាកម្ម កន្លែងស្នាក់នៅ កម្រិតប្រណិត និងបទពិសោធន៍ទេសចរណ៍ពិសេសៗជូនដល់ទីភ្នាក់ងារទេសចរណ៍ និងអ្នកចូលរួមផងដែរ។

    វត្តមានរបស់ ឯកឧត្តមអភិបាលខេត្ត ក្នុងវេទិកានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងពេញទំហឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីរុញច្រានការផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើឆាក អន្តរជាតិ និងត្រៀមខ្លួនរួចរាល់ក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់ដែនដីឆ្នេរសមុទ្រតារារះនាទិសនិរតី៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay