ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ៖ មកដល់ពេលនេះ មានជាង៧០ប្រទេស និងប្រមុខរដ្ឋាភិបាលជាង២០ប្រកាសចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជា

    BY tey mira November 5, 2026
    សម្តេចធិបតី ៖ មកដល់ពេលនេះ មានជាង៧០ប្រទេស និងប្រមុខរដ្ឋាភិបាលជាង២០ប្រកាសចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ មានជាង៧០ប្រទេសបានចុះឈ្មោះ ខណៈប្រមុខរដ្ឋាភិបាលជាង២០ប្រទេសនឹងអញ្ជើញចូលរួម។

    ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ដែលកិច្ចប្រជុំនេះ មានមេដឹកនាំមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកនឹងមានវត្តមាននៅកម្ពុជា។

    សម្ដេចធិបតីមានប្រសាសន៍បន្ដថា ឯកឧត្តម ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ហើយក៏មានកម្មវិធីសម្ពោធសមិទ្ធផលនៅខេត្តសៀមរាបជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាផងដែរ។ នេះគឺជាមហាកិត្តិយសធំរបស់កម្ពុជាដែលប្រជាជនខ្មែរគួរមានមោទនភាព។

    ចំពោះអគ្គទេសាភិបាលបារាំង សម្តេចធិបតីក៏បានគូសបញ្ជាក់ដែរ នឹងអញ្ជើញចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈនាយករដ្ឋមន្ត្រីបារាំងនឹងអញ្ជើញមកដល់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay