អ្នកលក់ដូរតូចៗតាមរថយន្ត កំពុងតែភ័យបុកពោះ ដោយសារផ្សារចល័តរបស់ Big C ដណ្តើមទីផ្សារ
ថៃ៖ ផ្សារទំនើប Big C ក្នុងប្រទេសថៃ ជាផ្សារដ៏ធំ និងមានទំនិញល្អៗច្រើនប្រភេទជាមួយនឹងតម្លៃសមរម្យ ហើយផ្សារនេះទទួលបានគាំទ្រយ៉ាងខ្លាំងសម្រាប់ប្រជាជនថៃ និងភ្ញៀវទេសចណ៍មួយចំនួន ដែលបានទៅលេងក្នុងប្រទេសថៃផងដែរ។ ដោយសារតែមានការគាំទ្រខ្លាំង ពេលនេះផ្សារទំនើប Big C បានបង្កើតឲ្យមានផ្សារចល័តផងដែរ ដោយពួកគេបានរៀបចំទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសគ្រឿងទេសដាក់ក្នុងរថយន្តទ្រុងមួយ និងបើកទៅលក់ក្នុងតំបន់ទីប្រជុំជននានាទាំងនៅក្នុងទីក្រុង និងជាយក្រុង។
ផ្សារចល័ត Big C គឺរឹតតែមានភាពទាក់ទាញ និងមានការចាប់អារម្មណ៍ខ្លាំងទៀត ព្រោះថាគេមិនចាំបាច់ចំនាយពេលទៅផ្សារនោះទេ គ្រាន់តែបើកទ្វាផ្ទះមក ហើយដើរចេញក្រៅបន្តិចក៏អាចទិញឥវ៉ាន់ដែលគេត្រូវការបានទៅហើយ។ យ៉ាងណាក្តី ទន្ទឹមនឹងការរីកចម្រើនរបស់ផ្សារចល័ត Big C នេះ ក្រុមអ្នកវិភាគសង្គមថៃក៏បានលើកឡើងថា វានឹងបង្កឲ្យមានបញ្ហាមួយដែរ ដែលបញ្ហានោះគឺថាក្រុមអាជីវកធម្មតា ដែលធ្លាប់លក់តាមរទះ លក់តាមរថយន្តតូច ឬបើកលក់តាមផ្ទះមួយចំនួនអាចនឹងបាត់បង់អតិថជនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost