ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនបាច់ខ្ជះខ្ជាយលុយអស់ច្រើនទៀតទេ! បំបាត់អាការៈឈឺធ្មេញដោយខ្លួនឯង ជាមួយនឹងវិធីងាយៗទាំងនេះ

    BY hor nita March 30, 2018
    មិនបាច់ខ្ជះខ្ជាយលុយអស់ច្រើនទៀតទេ! បំបាត់អាការៈឈឺធ្មេញដោយខ្លួនឯង ជាមួយនឹងវិធីងាយៗទាំងនេះ

    មនុស្សសឹងតែគ្រប់គ្នាសុទ្ធតែបានជួបប្រទះជាមួយនឹងបទពិសោធន៍នៃការឈឺធ្មេញ។ ទោះជាយ៉ាងណា មិនមែនមានតែថ្នាំពេទ្យប៉ុណ្ណោះទេដែលអាចបំបាត់អាការៈឈឺធ្មេញបាន។ ខាងក្រោមជាឱសថបែបធម្មជាតិមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់អាចជួយបំបាត់បញ្ហានៃការឈឺធ្មេញ ហើមអញ្ចាញ រលាក និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធជាមួយធ្មេញពុកឈឺរបស់អ្នក។ ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះ កំពុងបំបៅដោះកូន ឬជាអ្នកដែលប្រតិកម្មនឹងរុក្ខជាតិថ្នាំ គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន សឹមប្រើប្រាស់ឱសថបែបធម្មជាតិទាំងនេះ ៖

    ១. ទឹកអំបិល ៖ គឺជាថ្នាំសំលាប់មេរោគធម្មជាតិដែលមានប្រសិទ្ធភាពល្អបំផុតមួយសម្រាប់ព្យាបាលទប់ទល់នឹងអាការៈឈឺធ្មេញ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយអំបិលចំនួន កន្លះស្លាបព្រាកាហ្វេ ចូលក្នុងទឹកក្ដៅឧណ្ហៗ ១កែវ រួចធ្វើការកូរឲ្យរលាយសព្វសិន សឹមខ្ពុរមាត់របស់អ្នកជាមួយទឹកល្បាយនេះ។ វាក៏បង្ការកុំឲ្យមានការហើម និងជួយសម្អាតតំបន់ដែលនៅជុំវិញធ្មេញកំពុងឈឺផងដែរ។

    ២. ទឹកអុកស៊ីសែន ៖ គឺប្រៀបដូចជាថ្នាំបំបាត់ការឈឺចាប់អ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកអុកស៊ីសែនថែមទាំងអាចកាត់បន្ថយកំណកកំបោរជាប់ធ្មេញ ព្រមទាំងជួយព្យាបាលអាការៈហូរឈាមអញ្ចាញធ្មេញផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកអុកស៊ីសែនកម្រិត ៣ភាគរយ ជាមួយនឹងទឹកធម្មតាចំនួនប៉ុន្មានភាគស្មើគ្នា។កូរឲ្យសព្វជាមុនសិន សឹមយកមកខ្ពុរមាត់។ កុំលេបទឹកល្បាយនេះឲ្យសោះ។

    ៣. ផ្កាក្លាំងពូ ឬប្រេងផ្កាក្លាំងពូ ៖ ចំពោះផ្កាក្លាំងពូ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ម្ស៉ៅផ្កាក្លាំងពូ ១ចិបលើធ្មេញដែលឈឺ ឬយកផ្កាមកទំពារតែម្ដង ដើម្បីបញ្ចេញប្រេងរបស់វា។ ហើយចំពោះប្រេងផ្កាក្លាំងពូវិញ អ្វីដែលអ្នកត្រូវធ្វើ គឺបណ្តក់ប្រេងរបស់វាចំនួន ២ តំណក់ដាក់លើសំឡី រួចយកបិតត្រង់កន្លែងដែលឈឺ រហូតដល់ឈប់ឈឺសឹមយកចេញ។

    ៤. ស្អំទឹកកក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់កញ្ចប់ទឹកកក ឬប្រសិនបើគ្មានទេយកទឹកកកប៉ុន្មានដុំដាក់ក្នុងថង់ផ្ទាស្ទិក ហើយយកក្រណាត់ស្ដើងមួយមករុំពីលើថង់ បន្ទាប់មកយកវាទៅស្អំត្រង់បរិវេណដែលកំពុងឈឺសម្រាប់រយៈពេល ១៥ នាទី។ វិធីនេះនឹងធ្វើឲ្យសសៃប្រសាទស្ពឹក បំបាត់ការឈឺចាប់ ហើយថែមទាំងកាត់បន្ថយការរលាក ហើម ផងដែរ។

    ៥. ខ្ទឹមស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំ ឬបុកវាឲ្យរាងម៉ត់ ហើយដាក់វាទៅលើកន្លែងដែលឈឺ ឬអ្នកអាចទំពារវាទាំងឆៅយឺតៗក៏បាន។ អ្នកអាចអនុវត្តន៍វិធីព្យាបាលបែបធម្មជាតិនេះសម្រាប់រយៈពេល ២ ទៅ ៣ ថ្ងៃ ជាប់គ្នា រហូតដល់បាត់ឈឺចាប់។

    ៦. ស្លឹកត្របែក ៖ ដើម្បីបំបាត់ការឈឺចាប់ ដំបៅក្នុងមាត់ និងអាការៈនៃការហើមអញ្ចាញ អ្នកគ្រាន់តែយកស្លឹកត្របែកចំនួន ១ ឬ ២ មកទំពាររហូតដល់វាចេញទឹក ហើយចាប់ផ្ដើមធ្វើឲ្យវាហូរទៅកាន់ធ្មេញដែលឈឺ។ វិធីម្យ៉ាងទៀត គឺអ្នកគ្រាន់តែយកស្លឹកត្របែកចំនួន ២ ឬ ៣ ទៅដាក់ដាំក្នុងទឹកធម្មតាចំនួនសមល្មមរហូតដល់ពុះ។ ទុកឲ្យទឹកនេះចុះត្រជាក់មកត្រឹមក្ដៅឧណ្ហៗសិន សឹមរោយអំបិលចូលបន្តិច ហើយចាប់ផ្ដើមខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកល្បាយតែម្ដង។

    ៧. ខ្ទឹមក្រហម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺទំពារខ្ទឹមក្រហមមួយចំនិតនៅខាងដែលកំពុងឈឺ។ ប៉ុន្តែប្រសិនបើធ្មេញរបស់អ្នកឈឺខ្លាំងពិបាកនឹងទំពារ អ្នកអាចគ្រាន់តែដាក់ចំណិតខ្ទឹមលើធ្មេញដែលឈឺ ហើយយកម្រាមដៃទប់ក៏បាន៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay