ខ្មែរណូត

ស្វែងរក

  • PR

    ម្ចាស់ម៉ាកផលិតផល និងសេវាកម្មល្បីៗដែលបង្កើតឡើងដោយកូនខ្មែរជាច្រើនបានមកដាក់បង្ហាញផលិតផលរួមគ្នាក្នុងពិធីតាំងពិព័រណពាណិកម្មដ៏ធំលើកដំបូងគេដែលមិនឆ្លាប់មានពីមុនមក

    BY hor nita March 30, 2018
    ម្ចាស់ម៉ាកផលិតផល និងសេវាកម្មល្បីៗដែលបង្កើតឡើងដោយកូនខ្មែរជាច្រើនបានមកដាក់បង្ហាញផលិតផលរួមគ្នាក្នុងពិធីតាំងពិព័រណពាណិកម្មដ៏ធំលើកដំបូងគេដែលមិនឆ្លាប់មានពីមុនមក

    (រាជធានីភ្នំពេញ) ម្ចាស់ម៉ាកផលិតផល និងសេវាកម្មល្បីៗក្នុងស្រុកជាច្រើន បានដាក់បង្ហាញម៉ាកផលិតផលរបស់ខ្លួនរួមគ្នា និងបើកឱកាសឲ្យអ្នកវិនិយោគទុនទិញសិទ្ធិចែកចាយបន្ដ នៅក្នុងពិធីពិព័រណពាណិកម្មភោជនីយដ្ឋាន និងហាងកាហ្វេដ៏ធំមួយ កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

    បើតាមប្រសាស៍របស់លោក Shabbir Godil ជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Godil Consulting Company បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលក្រុមហ៊ុន Godil Comsulting Company សហការណ៍ជាមួយក្រុមហ៊ុន Partner Sourcing បង្កើតពិធីតាំងពិព័រណពាណិកម្មនេះឡើង ក្នុងគោលបំណង ៣សំខាន់ៗ ទីមួយគឺដើម្បីផ្ដល់ឱកាសឲ្យម៉ាកផលិតផលក្នុងស្រុកទាំងអស់បង្ហាញពីគុណភាពផលិតរបស់ខ្លួន ដែលអាចប្រកួតប្រជែងជាមួយនឹងម៉ាកផលិតផលក្រៅស្រុកបាន និងបើកសិទ្ធិឲ្យអ្នកវិនិយោគទុកនានាអាចទិញសិទ្ធិចែកចាយបន្ដផងដែរ​។ ទីពីរ ដើម្បីជួយលើកតម្កើនផលិតផលក្នុងស្រុករបស់យើងឲ្យកាន់ឲ្យកាន់តែល្អប្រសើឡើង និងមានការប្រកួតប្រជែងខ្លាំងជាមួយនឹងម៉ាកផលិតផល​ក្រៅស្រុក។ ទីបីនោះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ដល់អ្នកវិនិយោគទុននានា ឲ្យងាកមកវិនិយោគទុនលើម៉ាកផលិតផលក្នុងស្រុកឲ្យកាន់តែច្រើន ជាជាងការទិញសិទ្ធិនាំចូល និងចែកចាយពីម៉ាកផលិតផលក្រៅស្រុក។

    បន្ថែមពីនេះទៅទៀត លោកក៏បានបង្ហាញពីសារៈប្រយោជន៍នៃការទិញសិទ្ធិចែកចាយបន្ដនូវម៉ាកយីហោក្នុងស្រុក ជាជាងម៉ាកយីហោក្រៅស្រុកផងដែរ ដូចជាម៉ាកផលិតផលក្នុងស្រុក មានការគាំទ្រពីប្រជាជនក្នុងស្រុក ម្ចាស់ម៉ាកមានការយល់ដឹងច្បាសពីអតិថិជនកម្ពុជា មានភាពបត់បែនទៅតាមតម្រូវការរបស់អ្នកទិញសិទ្ធិចែកចាយបន្ដ និងមានការវិនិយោគទុនតិចជាងការទិញម៉ាកផលិតផលពីខាងក្រៅ។

    បន្ថែមពីនេះទៀត លោក ចេង រស្មី ដែលជានាយកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុន Partner Sourcing ដែលជាក្រុមហ៊ុនជំនាញក្នុងការរៀបចំកម្មវិធីធុរ:កិច្ចផ្សេងៗបានមានប្រសាស៍ ថាអាជីវកម្មទិញសិទ្ធិចែកចាយបន្តមិនមែនគ្រាន់តែជាការថតចំលងអី្វៗគ្រប់យ៉ាងពីហាងមួយទៅហាងមួយឬធើ្វអី្វៗទាំងអស់ឲ្យដូចគ្នារួចរំពឹងបានផលជំនិញដូចគ្នានោះទេតែត្រូវឲ្យមានការសិក្សាច្បាស់លាស់និងត្រឹមត្រូវបំផុត។
    ក្នុងនោះផងដែរ អ្នកស្រី ព្រីម សុភា ជាម្ចាស់ហាង Vego Salad Bar បានមានប្រសាស៍ថា ពិធីតាំងពិព័រណពាណិកម្មនេះ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ដែលអនុញ្ញាតឲ្យម៉ាកផលិតផលរបស់កូនខ្មែរយើង​ អាចមានឱកាសបង្ហាញពីផលិតផល​ និងសេវាកម្មរបស់ខ្លួនទៅកាន់វិនិយោគទុននានា ដែលចង់ទិញសិទ្ធិចែកចាយបន្ដ និងកាន់តែធ្វើឲ្យម៉ាកផលិតផល​ និងសេវាកម្មដែលបង្កើតឡើងដោយកូនខ្មែរពិតៗ មានការគាំទ្រខ្លាំងនៅក្នុងទីផ្សារកម្ពុជា។

    ដោយឡែកឯ លោក ដួង ដារ៉ា ជានាយកគ្រប់គ្រងទូទៅរបស់ហាងកាហ្វេ MISTERBREW បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថាម៉ាកផលិតផលកូនខ្មែរ នឹងមានការកើនឡើងខ្លាំងនៅពេលខាងមុខ ដោយសារម្ចាស់ម៉ាកផលិតផលក្នុងស្រុកយើងបានរៀបចំពង្រឹងគុណភាពផលិតផលរបស់ខ្លួនទៅលក្ខណៈស្ដង់ដាអន្ដរជាតិ ហើយលោកក៏លើកទឹកចិត្ដដល់អ្នកដែលមានបំណង់ចង់ទិញសិទ្ធិចែកចាយបន្ដ សម្រាប់ការធ្វើអាជីវកម្មរបស់ខ្លួន ងាកមកទិញសិទ្ធិចែកចាយបន្ដនូវម៉ាកយីហោផលិតផលក្នុងស្រុក ជាជាងម៉ាកយីហោក្រៅស្រុង​ ហើយក៏បានជួយបង្កើនម៉ាកយីហោក្នុងស្រុករបស់ឃើងឲ្យកាន់តែរីកចម្រើនផងដែរ។

    គួរបញ្ចាក់ផងដែរថា ពិធីតាំងពិព័រណពាណិកម្មភោជនីយដ្ឋាន និងហាងកាហ្វេនេះ មានការចូលរួមពីអ្នកវិនិយោគទុកប្រហែលជា ២០០នាក់ ហើយមានការដាក់តាំងផលិតផល និងសេវាកម្មក្នុងស្រុក ច្រើនជាង ១៣ក្រុមហ៊ុន មានដូចជា៖ ក្រុមហ៊ុន Godil Consulting Company ក្រុមហ៊ុន Partner Sourcing ហាងកាហ្វេ និងនំដូហ្វណាត់ SBig Doughnut and Coffee ហាងកាហ្វេ នស២រ ហាងកាហ្វេ Misterbrew ហាង Fat Boy Burger Bar, ហាង Vego Salad Bar, ក្រុមហ៊ុន NS2R, ក្រុមហ៊ុន I4B, ក្រុមហ៊ុន CodeSoft, ក្រុមហ៊ុន​​ VBND,​ ក្រុមហ៊ុន Gofrugal, និងក្រុមហ៊ុន WINHMS។




    Share This Post:
    MPO4D jitutoto mpo4d Mpoplay