ក្មេងប្រុសជនជាតិតៃវ៉ាន់ត្រូវប៉ូលិសនៅសហរដ្ឋអាមេរិកឃាត់ខ្លួន ក្រោយរកឃើញថាគេចង់ធ្វើការបាញ់ប្រហារនៅសាលារៀន
បរទេស ៖ យុវជនមិនគួរទៅពាក់ព័ន្ធជាមួយនឹងអាវុធជាតិផ្ទុះអ្វីផ្សេងៗនេះទេ វាអាចបង្កអោយមានគ្រោះថ្នាក់ហើយវាខុសទៅនឹងច្បាប់របស់ប្រទេសទៀតផង។ កាលពេលថ្មីៗនេះព័ត៌មានដ៏ភ្ញាក់ផ្អើលមួយដែលយុវជនជនជិតតៃវ៉ាន់ម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទាប់ពីរកឃើញថាគេបានធ្វើការកុំម្ម៉ង់ទិញកាំភ្លើង AK-47 និង AR-15 នៅក្នុងសាលា។ តាមប្រភពបានអោយដឹងថាក្មេងប្រុសវ័យ១៨ឆ្នាំដែលមានឈ្មោះ An Tso Sun ទទួលបានទិដ្ឋាការសិក្សានៅសហរដ្ឋអាមេរិករយៈពេល៥ឆ្នាំ។ គេត្រូវបានជាប់សង្ស័យលើករណីជាច្រើន ក្រោយពីគេបានគំរាមកំហែងបាញ់មិត្តរួមថ្នាក់នៅក្នុងរដ្ឋ Delaware។
តាមមិត្តគេម្នាក់ប្រាប់ថាជនសង្ស័យផ្តាំគេមិនអោយមកសាលារៀនទេនៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ព្រោះគេនឹងមកធ្វើការបាញ់ប្រហារនៅសាលារៀនរបស់ខ្លួន។ Sun ត្រូវគេយកទៅវាយតម្លៃសុខភាពផ្លូវចិត្តបន្ទាប់ពីគេត្រូវបានចាប់ខ្លួនដោយប៉ូលីសក្នុងតំបន់កាលពីថ្ងៃអង្គារ ហើយពេលបច្ចុប្បន្នកំពុងត្រូវបានគេឃុំខ្លួននៅពន្ធនាគាររដ្ឋ Delaware ត្រូវប្រឈមនឹងការពិន័យជាប្រាក់ ១០០,០០០ដុល្លារ បទឧក្រិដ្ឋគំរាមកំហែងភេរវកម្មកម្រិតទី១។ ក្នុងពេលធ្វើការសួរចម្លើយយុវជនម្នាក់នេះប្រាប់ថា អ្វីគ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ គេមិនបានចង់ធ្វើវាពិតមែននោះទេ។ តែយ៉ាងណាមានភស្តុតាងយ៉ាងក្រាស់ក្រែលចងជើងគេ ប៉ូលិសបានរកឃើញអាវុធជាច្រើនក្នុងផ្ទះគេ អាវការពារគ្រាប់របស់ទាហាន កាតាបដាក់គ្រាប់កាំភ្លើង អាវក្រៅទាហាន កាំភ្លើងគ្រាប់ព្រួញ កែវយឺតសំរាប់ភ្ជាប់ជាមួយកាំភ្លើង គ្រាប់ព្រួញ និង ឧបករណ៍ភេរវកម្មជាច្រើនផ្សេងទៀត៕
អត្ថបទ ៖ Mali
ប្រភព ៖ nextshark