ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អានអត្ថបទនេះរួច អ្នកប្រាកដជាមានអារម្មណ៍ចូលចិត្ត និងចង់ចាប់ផ្ដើមទទួលទានផ្លែស៊ូ ជាមិនខាន

    BY hor nita March 30, 2018
    អានអត្ថបទនេះរួច អ្នកប្រាកដជាមានអារម្មណ៍ចូលចិត្ត និងចង់ចាប់ផ្ដើមទទួលទានផ្លែស៊ូ ជាមិនខាន

    ផ្លែស៊ូ គឺជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍ល្អៗយ៉ាងច្រើនសម្រាប់សុខភាព។ អ្នកអាចទទួលទានទាំងនៅឆៅដូចផ្លែឈើ ឬអាចយកទៅចម្អិនជាម្ហូបសិនចាំក៏បាន។ ខាងក្រោមជាអត្ថប្រយោជន៍ដ៏ពិសេសៗមិនគួរឲ្យជឿនៃផ្លែស៊ូចំពោះសុខភាព ៖

    ១. វាជួយបង្កើនថាមពល ៖ ចូរចម្អិនអាហារសុខភាពល្អសម្រាប់ពេលព្រឹកមួយមុខដែលផ្សំឡើងពីផ្លែស៊ូ និងស៊ុត។ មុខម្ហូបឆាស៊ូជាមួយពងទា គឺជាអាហារដែលផ្ទុកទៅសារធាតុម៉ង់ហ្គាណែស ក៏ដូចជារ៉ែដែលមានប្រសិទ្ធភាពទ្រង់ទ្រង់សមត្ថភាពនៃរាងកាយដើម្បីបម្លែងជាតិប្រតេអ៊ីន និងខ្លាញ់ទៅជាថាមពល។

    ២. វាសម្រាលអាការៈអស់កម្លាំងល្ហិតល្ហៃ និងធ្ងន់ជើង ៖ បញ្ហាធ្ងន់ជើងពិបាកកម្រើក លើក ឬធ្វើចលនា ក៏ដូចជាអាការៈអស់កម្លាំងល្ហិតល្ហៃ គឺរោគសញ្ញាមួយបង្ហាញឲ្យដឹងថា រាងកាយរបស់អ្នកកំពុងខ្វះជាតិប៉ូតាស្យូម។ ដូច្នេះអ្នកគួរព្យាយាមទទួលទានអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមដូចជា ផ្លែស៊ូ ដើម្បីដោះស្រាយបញ្ហាសុខភាពមួយនេះ។

    ៣. ល្អសម្រាប់បេះដូង ៖ ផ្លែស៊ូមានផ្ទុកជាតិ folate ដែលជាប្រភេទនៃវីតាមីន B ក្នុងកម្រិតខ្ពស់មួយមានប្រសិទ្ធភាពជួយទប់ស្កាត់ការកកើត កាត់បន្ថយ និងគ្រប់គ្រងកម្រិតនៃ homocysteine។ គួរបញ្ជាក់ផងដែរថា ប្រសិនបើកម្រិតនៃអាស៊ីតអាមីណូ homocysteine កើនឡើងខ្ពស់ ឬកើតមានច្រើនក្នុងរាងកាយ វាអាចបណ្ដាលឲ្យអ្នកជួបប្រទះនឹងហានិភ័យនៃធ្ងន់ធ្ងរដូចជា ជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល និងជម្ងឺសសៃឈាមបេះដូង។

    ៤. ល្អសម្រាប់ខួរក្បាល ៖ ផ្លែស៊ូ គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន B6 ដែលមានប្រសិទ្ធភាពជួយបង្កើនសមត្ថភាពនៃការចងចាំរបស់មនុស្ស។

    ៥. ព្យាបាលអាការៈទល់លាមក ៖ ការទទួលទានផ្លែស៊ូ គឺជាវិធីដ៏ល្អ និងងាយបំផុត ដើម្បីបង្កើនជាតិសសៃ Fiber ក្នុងរាងកាយដែលជួយសម្រួលដល់ចលនាពោះវៀន ក៏ដូចជាការរំលាយអាហារ និងព្យាបាលជម្ងឺទល់លាមក។

    ៦. ប្រយុទ្ធប្រឆាំងនឹងរោគមុន ៖ ផ្លែស៊ូ គឺមានផ្ទុកជាតិសង្កសីខ្ពស់ដែលរ៉ែប្រភេទនេះមានឥទ្ធិពលដោយផ្ទាល់ទៅលើអ័រម៉ូនផ្សេងៗនៅក្នុងរាងកាយដែលទទួលខុសត្រូវចំពោះការផលិតជាតិខ្លាញ់ក្នុងស្បែក។

    ៧. វាល្អសម្រាប់ក្រពេញទីរ៉ូអ៊ីត ៖ ដើម្បីសម្រួលដល់ការដុតរំលាយអាហាររបស់ក្រពេញទីរ៉ូអ៊ីត អ្នកគួរតែទទួលទានផ្លែស៊ូ ក៏ព្រោះស៊ូមានផ្ទុកជាតិស្ពាន់ដែលល្អសម្រាប់ក្រពេញទីរ៉ូអ៊ីត។ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លែស៊ូក៏មានប្រសិទ្ធភាពជាជំនួយដល់ធាតុអ៊ីយ៉ូដក្នុងការរក្សាភាពប្រសើរឡើងនៃក្រពេញទីរ៉ូអ៊ីត ជាពិសេសចំពោះការបញ្ចេញ និងស្រូបយកអ័រម៉ូនទាំងនេះ។

    ៨. ទប់ស្កាត់ជម្ងឺពុកឆ្អឹង ៖ ផ្លែស៊ូ នឹងផ្ដល់ឲ្យរាងកាយនូវវីតាមីន K ដែលកាត់បន្ថយ ក៏ដូចជាទប់ស្កាត់ហានិភ័យនៃជម្ងឺពុកឆ្អឹក។

    ៩. អាចមានសមត្ថភាពទប់ស្កាត់មហារីក ៖ ផ្លែស៊ូ គឺមានផ្ទុកនូវវីតាមីន C ក្នុងកម្រិតខ្ពស់។ វីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដ៏មានឥទ្ធិពលដែលមានសមត្ថភាពទប់ស្កាត់ការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ យោងតាមការស្រាវជ្រាវជាច្រើនបានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្មអាចបន្ថយល្បឿន និងបង្ការការលូតលាស់នៃជំងឺមហារីក។

    ១០. ព្យាបាលអាការៈរមួលក្រពើ ៖ ផ្លែស៊ូ គឺជាប្រភពដ៏ល្អបំផុតនៃជាតិម៉ាញ៉េស្យូមដែលជារ៉ែមួយប្រភេទដើរតួនាទីជាអេឡិចត្រូលីត្រ ហើយអាចព្យាបាល និងបង្ការអាការៈនៃការរមួលសាច់ដុំ៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Healthandhealthyliving

    Share This Post:
    MPO4D jitutoto mpo4d Mpoplay