ចង់ដឹងទេថាសំនួរប្រភេទណាដែលមនុស្សស្រីស្អប់ខ្លាំងបំផុត
គេតែងតែនិយាយថាមនុស្សស្រីមានចិត្តទូលាយ និងមិនចេះប្រកាន់នឹងអ្វីងាយៗ។ តែចូលអ្នកគិតម្ដងទៀតមិនមែនមនុស្សស្រីគ្រប់រូបសុទ្ធតែមានចិត្តទូលាយនោះទេគ្រាន់តែរូបនាង មិនចង់ឲ្យមានបញ្ហាច្រើនតែប៉ុណ្ណោះ តែទោះបីជារូបនាងមិនមាត់ មិនបានមានន័យថាអ្នកអាចនិយាយអ្វីតាមតែចិត្តនោះទេ ពេលខ្លះក៏មានសំនួរមួយចំនួន ក៏ដូចជាពាក្យសម្ដីខ្លះក៏មិនគួរនិយាយដាក់រូបនាងដែរ។ ខាងក្រោមនេះគឺជាពាក្យ ក៏ដូចជាសំនួរដែលនារីៗមួយចំនួនមិនចូលចិត្ត និងមិនចង់លឺគេសួរមកលើរូបនាង៖
១. សួរសំនួរដដែលៗ៖ មិនថាតែមនុស្សស្រីនោះទេ អ្នកណាក៏មិនចូលចិត្តឲ្យនរណាម្នាក់សួរនូវសំនួរដដែលដែរ ព្រោះថាការដេញសួរបែបនេះជាការរំខានមួយធ្វើឲ្យយើងមានអារម្មណ៍ធុញជាខ្លាំងនិងមិនចង់នៅជិតមនុស្សបែបនេះតទៅទៀតឡើយ។

២. ពេលណារៀបការ៖ ជាសំនួរមួយដែលត្រូវបានហាម ព្រោះថាគ្មាននារីណាម្នាក់ចូលចិត្តឲ្យគេសួរនាំពីរឿងខ្លួនឯងច្រើនពេកនោះទេ ជាពិសេសអ្នកដែលមិនទាន់មានគូហើយបើសិនជាមានគេសួរបែបនេះគឺដូចជាការឌឺមួយដ៏សែនឈឺ។
៣. សួរសំនួរទាក់ទងនឹងសង្សារចាស់៖ នរណាក៏មានរឿងអតីតកាលដែរ គ្រាន់តែ ថាជារឿងល្អ ឬអាក្រក់តែប៉ុណ្ណោះ។ អ្នកខ្លះក៏ធ្លាប់មានស្នេហាមួយដ៏សែនល្អ អ្នកខ្លះក៏មានបទពិសោធឈឺចាប់ ដូចនេះយើងគួរតែជៀសវាងនូវសំនួរនេះពីព្រោះវាអាច ប៉ះពាល់ដល់អារម្មណ៍មនុស្សស្រីជាខ្លាំង និងធ្វើឲ្យរូបនាងនឹកដល់រឿងឈឺចាប់កន្លងមក។

៤. សួរទាក់ទងអំពីទម្ងន់៖ រឿងធាត់ក៏ជាពាក្យមួយដែលអ្នកមិនគួរនិយាយដែរ ព្រោះថារឿងធាត់នេះធ្វើឲ្យនារីគ្រប់រូបខ្វល់ចិត្ត។ ដោយពួកគេម្នាក់តែងតែតមអាហារ រឺក៏លាក់មុខដើម្បីកុំឲ្យអ្នកជុំវិញខ្លួននិយាយលេងសើចទៀត។ តែយ៉ាងនារីគ្រប់គួរតែកុំខ្វល់នូវសម្ដីអ្នកដទៃ ហើយគួរតែធ្វើអ្វីដែលខ្លួនឯងចូលចិត្ត និងធ្វើជាខ្លួនឯងផ្ទាល់កុំដោយសារ តែអ្នកដទៃធ្វើឲ្យយើងមិនសប្បាយចិត្ត។
៥. សំនួរទាក់ទងនឹងសម្រស់៖ ដូចជា”មុខអាក្រក់ម៉េស?”បើសិនជាមិត្ដភក្ដិជិតស្និតហើយជួបនូវសំនួរមួយនេះប្រហែលជានារីយើងអាចធ្វើចិត្តបាន ប៉ុន្ដែបើសិនជាទើបតែស្គាល់គ្នាហើយស្រាប់តែនិយាយពាក្យទាំងនេះ ដូចជាវាយប្រហារចិត្តរបស់នាងជាខ្លាំង ហើយរូបនាងអាចនិងមិនហ៊ានជួបមុខអ្នកទៀតទេ ឬក៏អាចព្យាយាមគេចពីអ្នកបើសិនជាគេចបាន។

អត្ថបទ៖ Sai
រូបភាព៖ Google