ចិត្តខ្មៅរំលោភក្មេងស្រីទើបវ័យ១៧ឆ្នាំ ចុងក្រោយត្រូវអ្នកស្រុកវាយនិងបង្ខំអោយដើរអាក្រាតតាមដងផ្លូវ
ប្រទេសឥណ្ឌា ៖ ករណីមនុស្សស្រីត្រូវគេរំលោភបំពានផ្លូវភេទនៅតែបន្តកើតឡើង បើទោះបីជារឹតបណ្តឹងនិងដាក់ទោសយ៉ាងធ្ងន់លើជនល្មើសយ៉ាងណាក៏ដោយ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីល្បីក្នុងបណ្តាញសង្គមមួយ ដែលបុរសអាក្រាត២នាក់ត្រូវបានគេបង្ខំអោយដើរតាមផ្លូវសាធារណៈ បន្ទាប់ពីពួកគេបានចាប់រំលោភវ័យ១៧ឆ្នាំម្នាក់។ កាលពីពេលថ្មីៗនេះបុរសពីរនាក់ដែលត្រូវបានគេចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីវ័យ១៧នាំម្នាក់ ត្រូវបានគេចងដៃហើយវាយនិងបង្ខំអោយដើរអាក្រាតតាមដងផ្លូវ Yingkiong ក្នុងទីប្រជុំជន Arunachal Pradesh ប្រទេសឥណ្ឌា។

តាមប្រភពបានអោយដឹងថាក្មេងស្រីរងគ្រោះត្រូវរំលោភដោយបុរស៤នាក់ ដែលក្នុងនោះមានមិត្តប្រុសរបស់គេម្នាក់ផងដែរ។ ក្មេងស្រីម្នាក់នេះត្រូវសង្សាររបស់ខ្លួនល្បួងយកទៅរំលោភកាលពីថ្ងៃទី២៥ ខែមីនា ហើយគេក៏បានបញ្ជូននាងទៅផ្ទះវិញនៅម៉ោង២ព្រឹកថ្ងៃបន្ទាប់។ ក្រោយដឹងរឿងឪពុកម្តាយរបស់នាងបានដាក់ពាក្យបណ្តឹងទៅប៉ូលិស សាច់ញាតិជនរងគ្រោះក៏ចាប់បានជនល្មើសពីនាក់មកប្រគល់អោយប៉ូុលិស។ ដោយទុកជាការប្រមានយ៉ាងខ្លាំងដល់អ្នកដែលប្រព្រឹត្តនូវអំពើរដ៏អាក្រក់នេះ ប្រជាជននៅទីនោះសម្រេចនាំគ្នាវាយនិងបង្ខំអោយជនល្មើសទាំងពីរនោះដើរអាក្រាតតាមដងផ្លូវជាសាធារណៈតែម្តង៕


អត្ថបទ ៖ Mali
ប្រភព ៖ thecoverage