ខ្មែរណូត

ស្វែងរក

  • PR

    វ៉ាវ!!! BOOSTRONG ធ្វើឲ្យកំពង់ឆ្នាំងសប្បាយហើយឆ្នាំថ្មីនេះ

    BY hor nita March 30, 2018
    វ៉ាវ!!! BOOSTRONG ធ្វើឲ្យកំពង់ឆ្នាំងសប្បាយហើយឆ្នាំថ្មីនេះ

    ពិតជាសែនរំភើបនិងសប្បាយរីករាយមែនសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក៏ដូចជាបងប្អូនដែលនៅខេត្តជិតៗនោះផងដែរ ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងរៀបចំសង្ក្រានដ៏ធំអស្ចារ្យមួយ ដែលមានកម្មវិធីប្លែកៗជាច្រើនទាំងការរាំលេងកំសាន្តនឹងការលេងល្បែងប្រជាប្រិយ។ លើសពីនេះនៅទៀត BOOSTRONG បានត្រៀមកម្មវិធីសប្បាយៗនឹងធ្វើឲ្យប្រជាពលរដ្ឋដែលមកចូលរួមសប្បាយក្នុងកម្មវិធីសង្ក្រាន BOOSTRONG កំពង់ឆ្នាំងឆ្នាំនេះរិតតែសប្បាយរីករាយមិនអាចបំភ្លេចបាន។

    បើតាមព័ត៌មានច្បាស់ការណ៍ចេញពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង BOOSTRONG បានឲ្យដឹងថា ក្រុមហ៊ុនបានរៀបចំជាស្រេចនូវ កម្មវិធីសប្បាយៗជាច្រើន ដើម្បីអបអរសាទរពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 2018នេះ ហើយកម្មវិធីនេះមានឈ្មោះថា BOOSTRONG សង្ក្រានកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី 16 ខែមេសា 2018 នៅមុខសាលាខេត្តកំពង់ឆ្នាំផ្ទាល់។ កម្មវិធីសប្បាយ BOOSTRONG សង្ក្រានកំពង់ឆ្នាំងនេះរួមមានល្បែងកំសាន្តជាច្រើនដូចជា បោះអង្គញ់ខ្នាតធំ វាយក្អមខ្នាតធំ ទាញព្រាត់ខ្នាតធំ រាំវង់ រាំក្បាច់ សារ៉ាវ៉ា ឡាំឡាវខ្នាតធំៗ និងមានល្បែងប្លែកៗជាច្រើនទៀតដែលអ្នកចូលរួមទាំងអស់នឹងមានឱកាសឈ្មះរង្វាន់ធំៗផងដែរ។កុំភ្លេចណា៎! ជួបគ្នានៅកំពង់ឆ្នាំងនាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ដើម្បីទទួលបានភាពសប្បាយៗរីករាយជោគជ័យសេរីមង្គលថ្មី ព្រមទាំងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពី BOOSTRONG ទៀតផង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay