PR

ក្រុមហ៊ុន តូយ៉ូតា កម្ពុជា ប្រកាសដាក់ដណើរការនូវទីតាំង Showroom ថ្មីរបស់ខ្លួនដើម្បីបំពេញតម្រូវការទីផ្សារអតិថិជនរបស់ខ្លួន

BY
choung samrith
January 18, 2020

ភ្នំពេញ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាល និងបន្ទប់តាំងបង្ហាញថ្មី (showroom) របស់ខ្លួននៅ កណ្តាលរាជធានីភ្នំពេញ ក្រោមវត្តមានចូលរួម ដ៏ឧត្តុងឧត្តម ពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនកុះករ ផ្សេងទៀត។

ការិយាល័យថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ​ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យថ្មីដែលមានកម្ពស់ ៥នេះ ​នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងសកម្ម និងល្អប្រសើរបំផុត របស់ក្រុម​ហ៊ុន តូយ៉ូតា ខេមបូឌា ទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យថ្មីនេះ ក៏នឹងជួយឲ្យបុគ្គលិករបស់ ក្រុមហ៊ុន អាចបម្រើ និងបំពេញតម្រូវការរអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អនិងពោរពេញទៅដោយប្រសិទ្ធភាពខ្ពស់ ថែមមួយកម្រិតទៀត នៅក្នុងរយៈពេលដ៏ខ្លីនេះ ដែលមានមនុស្សម្នា ជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅកណ្តាលរាជធានីភ្នំពេញ។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ
អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា៖

«ការបើកការិយាល័យ និង អគារតាំងបង្ហាញរថយន្តថ្មីរបស់យើង នាពេលនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មី ឬអាចនិយាយបានថាវាជាជំហ៊ានថ្មីមួយទៀត នៃការបម្រើសេវាកម្មរបស់យើងឲ្យបានកាន់តែល្អ និងរហ័សទាន់ចិត្តបំផុតក្នុងឆ្នាំថ្មីនេះ ហើយវាក៏បានបង្ហាញឲ្យ​ឃើញ ពីការរីកចម្រើនឥតឈប់ឈរនៃប្រតិបត្តិការក្នុងវិស័យយានយន្ត របស់យើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងដែរ»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)
អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបន្តទៀតថា៖

«តាមរយៈការិយាល័យថ្មីរបស់យើងដែលស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើង បានកាន់តែជិតស្និទ្ធ និងងាយស្រួល ហើយក៏អាចផ្តល់ជូនអតិថិជននូវសេវាកម្ម និងការបំពេញតម្រូវការ ផ្សេងៗទៀត ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្ត ផងដែរ។ ក្រុមហ៊ុន ​តូយ៉ូតា (ខេមបូឌា) ​ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ ​និងសុវត្ថិភាពបំផុតជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ​ហើយក្រុមហ៊ុនក៏សង្ឃឹមដែរថា ទីស្នាក់ការ កណ្តាលថ្មីនេះ នឹងជួយបង្កើនការលក់រថយន្ត និងជម្រុញភាពរីកចម្រើនរបស់យើង ផងដែរ។»
អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាក តូយ៉ូតាគ្រប់ប្រភេទ គ្រឿងបន្លាស់សុទ្ធល្អ ​និង សេវាកម្មប្រកបដោយគុណភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា​។ ក្រុមហ៊ុន តូយ៉ូតា (​ខេមបូឌា) ផ្តោតជាចម្បងទៅលើសុវត្ថិភាព និងបរិស្ថានដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ តូយ៉ូតា តែងតែខិតខំពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាអ្នកចែកចាយយានយន្ត ប្រកបដោយទំនុកចិត្តបំផុត នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់តាមរយៈ ការធ្វើសុខុដុមនីយកម្មមនុស្ស ​និងរថយន្ត ការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងការការពារបរិស្ថាន។

ភាពជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារយានយន្ត ប្រទេសកម្ពុជាអាចកើតមានឡើងដោយផ្អែកលើការគ្រប់គ្រងក្រុមការងារប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ក្រុមការងារតែមួយ គោលដៅតែមួយ”។ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ការលក់យានយន្តរបស់ក្រុមហ៊ុនមួយដ៏ពេញនិយមនេះ បានកើនឡើងរហូតដល់ទៅជាង ៤០០០គ្រឿងឯណោះ ដែលនេះជាលទ្ធផលសម្រេច បានគួរជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញដូច្នេះ ដើម្បីចូលរួមអបអរសាទរឱកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូននូវ ​ប្រូម៉ូហ្សិនពិសេសៗជាច្រើនទៀតរួមមាន៖

សម្រាប់ការលក់យានយន្ត៖ ការផ្តល់ជូនប្រម៉ូហ្សិន កប់កប់ (Kop Kop Promotion) ដែលចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) សម្រាប់គ្រប់សាខាទាំងអស់៖ ​រាល់ការទិញរថយន្តក្នុងអំឡុងពេលនេះ អតិថិជននឹងទទួលបានកាដូភ្លាមៗទៅតាមប្រភេទរថយន្តដែលបានទិញ និងទទួលបានសន្លឹកឆ្នោតសម្រាប់មានឳកាសផ្សងសំណាងនៅក្នុងកម្មវិធីចាប់ឆ្នោត រហូតដល់ទៅ៨០ រង្វាន់ រួមមាន៖ រថយន្តចំនួន ៣គ្រឿង (១xREVO RALLY, ១xRUSH, ១xRUSH-TRD) និង ipad, iPhone ១១ pro-max, នាឡិកាម៉ាក Apple, ទូរទស្សន៍ និងទូរទឹកកកជាច្រើនរង្វាន់ទៀត។

ចំពោះសេវាកម្ម ក្រោយពីការលក់៖ ក្រុមហ៊ុន ក៏មានផ្តល់ជូន Happy Hour Promotion ដែលយើងនឹងបន្តផ្តល់ជូនអតិថិជនជាពិសេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សម្រាប់តែទីតាំងទីស្នាក់ការកណ្តាលនេះតែប៉ុណ្ណោះ ដោយអតិថិជននឹងទទួលបានការពិនិត្យ និងការថែទាំរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទដោយមិនគិតថ្លៃតាមរយៈការធ្វើការណាត់ទុកជាមុន នៅក្នុងចន្លោះពីម៉ោង៨:០០-៩:០០ព្រឹក ​និងម៉ោង៣:០០-៥:០០ ល្ងាច៕

Share This Post: