PR

ពិតជាសម្បើមមែន! អ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ទី ២ បានបង្ហាញមុខភ្លាមៗតែម្តងបន្ទាប់ពីអគ្គនាយកស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ឡាននេះដល់អ្នកទី ១ ចប់ក្តៅៗ

BY
choung samrith
January 19, 2020

ភ្នំពេញ៖ មហាជនប្រាកដជាច្រណែនខ្លាំងណាស់ហើយមើលទៅជាមួយព័ត៌មានអំពី អ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ទី២ កាលពីម្សិលម៉ិញបានបង្ហាញមុខភ្លាមៗ តែម្តង បន្ទាប់ពីលោកអគ្គនាយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ្ញ៉ា ភីធើរ លាង បាន ប្រគល់ដោយផ្ទាល់ដៃនូវរថយន្តទំនើបសេរ៊ីចុងក្រោយនេះទៅដល់ដៃអ្នកឈ្នះរង្វាន់ដំបូងគេបំផុត រួចរាល់កាលពីល្ងាចម៉ិញនោះ។

លោកអគ្គនាយកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមចូលរួមអបអរសាទដល់លោក ណុយ សុខណេម ដែលមានសំណាងឈ្នះបានរង្វាន់ធំដំបូងគេបង្អស់ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ហើយសង្ឃឹមថារង្វាន់ឡានទំនើបដែលមានតម្លៃរាប់សិបម៉ឺនដុល្លារនេះនឹងនាំមកនូវការផ្លាស់ប្តូរវិជ្ជមានក្នុងជីវិតរបស់លោក និង ក្រុមគ្រួសារផងដែរ”។

លោកអគ្គនាយកក៏បានធ្វើការប្រកាសភ្លាមៗនាឱកាសសំណេះសំណាលរបស់លោកផងដែរនូវព័ត៌មានអំពីអ្នកឈ្នះរង្វាន់ឡានទំនើបទី ២ តែម្តងថា៖“ខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែលទទួលបានដំណឹងពីក្រុមការងារថាមានអ្នកឈ្នះទី២នូវរង្វាន់ឡានទំនើបនេះកាលពីរសៀលថ្ងៃម៉ិញមួយទៀត”។

លោកក៏បានណែនាំអ្នកឈ្នះរង្វាន់ទី ២ នេះ អោយមហាជនបានស្គាល់មុខភា្លមៗតែម្តង ស្របពេលអ្នកឈ្នះរង្វាន់ទី១ ទើបតែទទួលបានឡានទំនើបគាត់កាលពីល្ងាចម៉ិញនោះ ដោយឡែកព័ត៌មានលម្អិតបន្ថែមអំពីអ្នកឈ្នះរង្វាន់ទី២នេះ នឹងលាតត្រដាងនៅពេល ឆាប់ៗនេះ។

រីឯលោក ណុយ សុខណេម ដែលជាអ្នកឈ្នះរង្វាន់ទី១ វិញបានបង្ហាញអារម្មណ៍ជាមួយនឹងឡានថ្មីនេះថា៖ “ខ្ញុំមិនដែលប៉ង់ទាល់តែសោះថាមានសំណាងជិះឡានទំនើបតម្លៃរាប់ម៉ឺនដុល្លារអីចឹងសោះ វាសឹងតែជាការយល់សប្តិទៅហើយសម្រាប់ខ្ញុំជាមួយរង្វាន់នេះ ហើយខ្ញុំតែងគិតថារង្វាន់ធំ គេទុកអោយតែគ្នាគេតែប៉ុណ្ណោះ តែពេលខ្ញុំពិតជាសូមថ្លែង អំណរគុណដល់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ដែលបានដាស់ខ្ញុំអោយភ្ញាក់ដឹងខ្លួនថានេះ វាមិនមែនជាការយល់សប្តិនោះទេ ហើយការគិតរបស់ខ្ញុំក៏មិនត្រូវដែរ”។

គួររម្លឹកថា លោក ណុយ សុខណេម បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលពង្រ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ជាអតិថិជនមានសំណាងដំបូងគេបង្អស់ដែលគាស់ត្រូវរង្វាន់រថយន្តដ៏ទំនើប Porsche Macan នាយប់ឆ្លងឆ្នាំសកលកន្លងទៅនេះ។

Share This Post: