PR

កម្មវិធីចែកមួកសុវត្ថិភាពជូនអតិថិជន​RVI ក្រោមប្រធានបទ “ មួកមួយការពារជីវិតម្នាក់​​ “

BY
choung samrith
January 19, 2020

ថ្ងៃសៅរ៍ទី១៨ខែមករាឆ្នាំ២០២០ ក្រុមហ៊ុនH.I Micro Insurance​ Plc បានរៀបចំកម្មវិធីចែកមួកសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនក្រោមប្រធានបទ “ មួកមួយការពារជីវិតម្នាក់” ។​កម្មវិធីនេះមានគោរពបំណងជំរុញអោយបងប្អូនជនរួមជាតិយល់ដឹងពីផលប្រយោជន៍នៃមួកសុវត្ថិភាពនិងការពារជីវិតខ្លួនដោយការពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ។​ គួរបញ្ជាក់ផងដែរថា​ RVI គឺជាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៏ ដែលគ្របដណ្តប់លើជនរងគ្រោះ តាមដងផ្លូវ។​លោកអ្នកនឹងទទួលបានសំណងយ៉ាងរហ័សពីRVI ដោយគ្រាន់តែចំណាយត្រឹម ១៧$ ក្នុងមួយឆ្នាំសំរាប់ម៉ូតូ ២០$ក្នុងមួយឆ្នាំសំរាប់រម៉ុកមានសណ្តោង ៧០$ក្នុងមួយឆ្នាំសំរាប់រថយន្តឬ យានយន្តកង់៤ (មានអ្នកដំណើរមិនលើសពី៥នាក់) ៨០$សំរាប់រថយន្ត/យានយន្តកង់៤(អ្នកដំណើរច្រើនជាង៥នាក់) ៩០$ សំរាប់យានយន្តផ្សេងៗដែលមានកង់ច្រើនជាង៤ និង៩០$ក្នុងមួយឆ្នាំសំរាប់យានយន្តកង់ពិសេស។​ ​ចំពោះសំណងក្រុមហ៊ុនធ្វើការសងទៅលើថ្លៃពេទ្យថ្នាំសង្កូវនិងការព្យាបាលរបួស ការបាត់បង់ជីវិតនិងពិការ ដោយសំណងក្នុងមួយករណីមិនលើសពី៥០០០$។​

សំរាប់ព័ត៍មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនH.I Micro Insurance Plc តាមរយះអាស្រ័យដ្ឋាន​ផ្ទះលេង #33 ផ្លូវ​៣៣៧​ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ​​ឬ​ តាមរយះលេខទូរស័ព្ទ ​១៨០០​២០៨៨៧៧ ​, ០២៣​ ៨៨៨​ ៧៧៧ ឬ តាមរយះ វេបសាយ www.rvikh.com ឬ​​​ តាមរយះ ​ Facebook rvi.cam

Share This Post: