PR

ទទួលយកកំពូលរសជាតិនៃបទពិសោធន៍លើសពីការមើលឃើញ និងការកម្សាន្តដ៏មហាអស្ចារ្យចេញពីស្តេចកំពូលទូរទស្សន៍ សាមសុង QLED 8K (Q900)!

BY
choung samrith
February 10, 2020

(ភ្នំពេញ) ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០៖ ទូរទស្សន៍កាលពីមុនឱ្យតែមើលឃើញ និងឮសំឡេងគឺបានហើយប៉ុន្តែបច្ចុប្បន្ននេះបើទោះបីជាពេលវេលារត់លឿនប៉ុណ្ណាក៏នៅតែរត់មិនទាន់ជាមួយនឹងបច្ចេកវិទ្យាដែលនឹកស្មានមិនដល់របស់ក្រុមហ៊ុន សាមសុង ដែរ! ជាក់ស្តែងសម្រាប់ស្តេចកំពូលទូរទស្សន៍ សាមសុង QLED 8K (Q900) លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលអស្ចារ្យជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក!

ទាំងរូបរាង, រចនាបទ, កម្រិតពណ៌, ពន្លឺ, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ! ជាមួយនឹងភាពអស្ចារ្យទាំងអស់នេះហើយទើបបានធ្វើឱ្យ QLED 8K (Q900) ក្លាយជាស្តេចកំពូលទូរទស្សន៍ដ៏ឆ្លាតវៃបំផុតគ្មានគូប្រៀបក្នុងពិភពលោក! ខាងក្រោមនេះគឺជាចំណុចខ្លាំង និងមានតែមួយរបស់ស្តេចកំពូលទូរទស្សន៍ សាមសុង QLED 8K (Q900)៖

* Perfect Visual Display
ទោះជាស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏ទូរទស្សន៍ សាមសុង QLED 8K (Q900) នៅតែមានគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកសម្រាប់លោកអ្នកជានិច្ចជាមួយនឹងគ្រាប់ពន្លឺ Quantum Processor 8K ដែលជួយឱ្យកម្រិតពណ៌ និងកម្រិតរូបភាព និងពន្លឺមានភាពកាន់តែច្បាស់បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗតែម្តង!

* Ambient Mode (Super Magical Screen)
ក្រៅពីការទស្សនា និងកម្សាន្តនេះគឺជា Tips ឬ Bonus នៃស្តេចកំពូលទូរទស្សន៍ក្នុងលោកដោយអាចឱ្យលោកអ្នកផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជាស៊ុមរូបថតស៊ីគ្នាទៅនឹងជញ្ជាំងរំលេចចេញជាផ្ទាំងគំនូរដែលអាចបន្ថែមឲ្យបរិវេណនៃជញ្ជាំងក្នុងគេហដ្ឋានរបស់លោកអ្នកកាន់តែស្រស់ស្អាត និងទាក់ទាញបំផុតសម្រាប់លម្អគេហដ្ឋាន!

* One Invisible Connection
ជាដុំដែលអាចតភ្ជាប់ទៅកាន់ទូរទស្សន៍ ឬឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួលដោយមិនធ្វើឱ្យមានភាពរញ៉េរញ៉ៃឡើយបើទោះបីជាដាក់លើតុ ឬតម្លើងចាប់ជាប់នឹងជញ្ជាំងក៏ដោយ។

* No gap wall-mount (Q Style)
គឺជាបច្ចេកវិទ្យាដែលអាចភ្ជាប់ទូរទស្សន៍ទៅនឹងជញ្ជាំងបានយ៉ាងល្អឥតខ្ចោះស្ទើតែគ្មានចន្លោះធ្វើឱ្យបន្ទប់ និងបរិវេណក្នុងគេហដ្ឋានរបស់លោកអ្នកមើលទៅកាន់តែល្អឥតខ្ចោះ!

* Real 8K Resolution
គឺជាបច្ចេកវិទ្យាចុងក្រោយដែលធ្វើឱ្យរូបភាពនៅតែម៉ដ្ឋ និងមិនបែក ឬព្រាលឡើយទោះបីជាលោកអ្នកដាក់ភ្នែកសម្លឹងមើលជិត ឬជាប់នឹងអេក្រង់ក៏ដោយ!

* 8K AI Upscaling
មិនថារូបភាពរបស់លោកអ្នកស្ថិតក្នុងកម្រិត 1080 ឬ 4K នោះទេក៏ QLED 8K (Q900) នៅតែអាចដុសខាត់ និងបង្ហាញចេញមកវិញក្នុងកម្រិត 8K ដូច Footage 8K ដើមបានផងដែរ!

* Quantum HDR 4000
ធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតជាទីបំផុត (Super Details) !

* Air Play Connection
អាចឱ្យកម្មវិធី Airplay របស់ IOS ក្នុងទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតបង្ហាញទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែកបានយ៉ាងងាយស្រួលផងដែរ។

លោកអ្នកអាចរកជាវបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

Share This Post: