PR

សែលកាតបរិច្ចាគគ្រឿងបរិក្ខារការពារសុវត្ថិភាពជូនដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាការបង្ហាញអំពីយុទ្ធនាការគម្រោងថ្មីរបស់ខ្លួនមានឈ្មោះថា Cellcard 4U

BY
choung samrith
March 23, 2020

ភ្នំពេញ៖ ថ្ងៃច័ន្ទទី ២៣ ខែមីនាឆ្នាំ ២០២០ នៅថ្ងៃនេះដែរ ក្រុមហ៊ុនសែលកាតបានប្រគល់ជូននូវគ្រឿងបរិក្ខារការពារសុវត្ថិភាព ជូនដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដើម្បីជួយការពារបុគ្គលិករបស់នាយកដ្ឋានក្នុងអំឡុងពេលដែលពួកគាត់បន្តប្រតិបត្តិការការងាររបស់ខ្លួន។គ្រឿងបរិក្ខាររួមមានដូចជាម៉ាសការពារចំនួន៥០០០ ទឹកលាងដៃសំលាប់មេរោគចំនួន៣០០ដប និង ឧបករណ៍វាស់កម្តៅចំនួន៣៥គ្រឿងដែលបានបរិច្ចាគដោយផ្ទាលពីសំណាក់ក្រុមហ៊ុនសែលកាតនិងរ៉ូយ៉ាល់គ្រុប។

លោកអៀនវ៉ាតសុន(Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានប្រគល់អំណោយនេះដោយផ្ទាល់ជូនដល់ឯកឧត្តមត្រាំអ៊ីវតឹករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលធ្វើឡើងនៅទីស្នាក់ការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ទង្វើទាំងនេះបង្ហាញបន្ថែមអោយឃើញពីយុទ្ធនាការគម្រោងថ្មីពីសែលកាតដែលមានឈ្មោះថា Cellcard 4Uហើយក៏បង្ហាញថាក្រុមហ៊ុនសែលកាតដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តតែមួយគត់គ្រប់គ្រងដោយជនជាតិខ្មែរនិងបង្កើនកម្រិតសេវាកម្មរបស់ខ្លួននៅទូទាំងប្រទេស។

ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាលក់រាយរបស់សែលកាតនឹងពន្យារម៉ោងបំរើសេវាកម្មសម្រាប់អតិថិជននៅថ្ងៃធ្វើការនិងថ្ងៃសៅរ៍រហូតដល់ម៉ោង6:30ល្ងាចហើយនឹងផ្តល់ជូនសេវាដឹកជញ្ជូនស៊ីមកាតដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាងឬភ្នាក់ងារចែកចាយដោយផ្ទាល់បាន។

គម្រោង Cellcard 4U ក៏ភ្ជាប់មកជាមួយនូវគម្រោងតំលៃថ្មីដែលផ្តល់លទ្ធភាពដល់អតិថិជនរក្សាទុកសមតុល្យទឹកប្រាក់ដែលមិនទាន់បានប្រើអស់ ទៅគម្រោងបន្ទាប់ និងការភ្ជាប់គម្រោងរៀងរាល់សប្តាហ៍ទី ៤ ដោយឥតគិតថ្លៃ ។

នាយកប្រតិបត្តិលោក Ian Watson បានមានប្រសាសន៍ថា“ សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីខិតខំបន្តគាំទ្រប្រជាជនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ” ។ “ ខណៈពេលដែលយើងផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់បន្ថែមទៀតដល់អតិថិជនរបស់យើងយើងក៏កំពុងតែការពារបុគ្គលិករបស់យើងផងដែរ ជាមួយនឹងវិធានការនិងនីតិវិធីសុវត្ថិភាពបន្ថែម។

សហសេវិករបស់យើងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍គឺជាផ្នែកមួយនៃទំនួលខុសត្រូវរបស់យើងផងដែរ ក្រុមហ៊ុនសែលកាតគឺនៅទីនេះសម្រាប់រដ្ឋមន្រ្តីនិងនាយកដ្ឋានរបស់លោក ខណះពេលដែលយើងរួមគ្នាធ្វើការងារដើម្បីរក្សាទំនាក់ទំនងជូនដល់ប្រទេសកម្ពុជា ។

លោក Watson បានមានប្រសាសន៍បន្តទៀតថា កិច្ចការប្រតិបត្តិការបន្តរបស់ក្រសួងពេលនេះគឺជាបញ្ហាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនប្តេជ្ញាចិត្តបម្រើក្រសួងនិងជួយការពារនិយោជិកឲ្យបន្តប្រតិបត្តិការនេះ” ។ “យើងត្រូវតែឈររួមគ្នានិងរឹងមាំដើម្បីធ្វើការនិងប្រឈមមុខរាល់បញ្ហាដែលកើតឡើង។

សម្រាប់ប្រជាជនកម្ពុជារួមទាំងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋាភិបាលទាំងមូលCellcard 4Uគឺសម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រប់អតិថិជននិយោជិកអ្នកពាក់ព័ន្ធនិងដៃគូសំខាន់ៗរបស់យើង” ។

Share This Post: